ព័ត៌មានជាតិ

Domain Name ទាំង ១០ ដែល​ថ្លៃ​បំផុត​លើ​ពិភពលោក​

​ជាង​ពាក់កណ្តាល​មួយ​ទ​ស្ស​វត្យរ៍ Business.com ជា Domain Name ដែល​ថ្លៃ​បំផុត បន្ទាប់​ពី​ឆ្នាំ ១៩៩៩ វា​ត្រូវ​បាន​លក់​ចេញ​ក្នុង​តម្លៃ 7.5 លាន​ដុល្លារ ។ តែ​ក្រោយៗ​មក​ទៀត​ក៏​មាន Domain Name ដែល​លក់​ចេញ​ក្នុងតម្លៃ​មួយ​ដ៏​ថ្លៃ ជាពិសេស​នោះ​គឺ Domain Name ដែល​ទាក់ទង វិស័យ​ឧស្សាហកម្ម​ភាពយន្ត​កម្សាន្ត​សម្រាប់​មនុស្សពេញវ័យ និង មាន ឈ្មោះ​អស​យដ្ឋា​ន​គេហទំព័រ​ផ្សេង​ទៀត​ដែល​លក់​ក្នុង​តម្លៃ​សឹង​មិន​គួរឲ្យ​ជឿ ។
Domain Name
ដោយឡែក​នៅ​ខាងក្រោម​នេះ ដែរ​ជា Domain Name ដែល​លក់​ថ្លៃ​បំផុត នៅលើ​ពិភពលោក ៖
1. Insure.com ត្រូវ​បាន​លក់​ទៅឲ្យ QuinStreet ក្នុងតម្លៃ 16 លាន​ដុល្លារ សម្រាប់​ឆ្នាំ ២០០៩ ។​
2. Sex.com លក់​ក្នុង​តម្លៃ ពី ១២ ទៅ ១៤ លាន​ដុល្លារ សម្រាប់​ឆ្នាំ ២០០៦​។​
3. Fund.com លក់​ក្នុង​តម្លៃ ៩.៩៩ លាន​ដុល្លារ កាលពី​ឆ្នាំ ២០០៨ ។​
4. Porn.com លក់​ក្នុង​តម្លៃ ៩.៥ លាន​ដុល្លារ នៅក្នុង​ឆ្នាំ ២០០៧ ។​
5. Business.com លក់​ក្នុង​តម្លៃ ៧.៥ លាន​ដុល្លារ នៅក្នុង​ឆ្នាំ ១៩៩៩​។​
6. Diamond.com លក់​ទៅឲ្យ Ice.com ក្នុងតម្លៃ ៧.៥ លាន​ដុល្លារ​នៅក្នុង​ឆ្នាំ ២០០៦ ។​
7. Beer.com លក់​ក្នុង​តម្លៃ ៧ លាន​ដុល្លារ នៅក្នុង​ឆ្នាំ ២០០៤ ។​
8. Israel.com លក់​ក្នុង​តម្លៃ ៥.៨៨ លាន​ដុល្លារ នៅក្នុង​ឆ្នាំ ២០០៤ ។​
9. Casino.com លក់​ក្នុង​តម្លៃ ៥.៥ លាន​ដុល្លារ នៅក្នុង​ឆ្នាំ ២០០៣
10. Toys.com លក់​ទៅឲ្យ Toys ‘R Us ក្នុងតម្លៃ ៥ លាន​ដុល្លារ នៅក្នុង​ឆ្នាំ ២០០៩ ៕​

មតិយោបល់