ព័ត៌មានជាតិ

ប្លន់​៤​ករណី​ខណ្ឌមានជ័យ​សមត្ថកិច្ច​គ្មាន​លទ្ធភាព​បង្ក្រាប​​​​

​ភ្នំពេញ ៖ ក្នុង​ខែ​សីហា ឆ្នាំ​២០១៤​នេះ មួយ​សប្តាហ៍​មាន​អំពើ​ប្លន់​ចំនួន​៤​ករណី ដែល​កត្តា​នេះ​បង្ហាញ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌ​នេះ​មានក្តី​ព្រួយ​កង្វល់ ។ អំពើ​ប្លន់​ម៉ូតូ​បាញ់សម្លាប់​ជនរងគ្រោះ​ជា​បន្តបន្ទាប់​បែប​នេះ​សមត្ថកិច្ច​ប៉ូលិស​ខណ្ឌ​មានជ័យ​មិន​បាន​បង្ក្រាប ឬ វែកមុខ​ក្រុម​ជនល្មើស​បាន​ឡើយ គឺ​ជនល្មើស​គេចខ្លួន​បាន​ដោយ​សុវត្ថិភាព​រហូត ។​នេះ​បង្ហាញ​ឲ្យឃើញ​ថា​សមត្ថ​កិច្ច​ប៉ូលិស​ខណ្ឌ​មូលដ្នា​ន​មាន​ភាពកំសោយ​ទើប​ធ្វើឲ្យ​ក្រុម​ចោរប្លន់​ធ្វើ​សកម្មភាព​បាន​ដោយ​សេរី ។​

​ក្នុងករណី​នេះ​មិន​ដឹង​ជា​ថ្នាក់លើ​យល់​ឃើញ​បែប​ណា​ទេ ដែល​ប៉ូលិស​ខណ្ឌ​មួយ​នេះ​អសមត្ថភាព​បែបនេះ ឬ មួយ​រក្សា​ទុក​ឲ្យ​បន្ត​គ្រប់គ្រង​បន្តទៀត ។ ឥឡូវនេះ​ប្រជាពលរដ្ឋ​ទូទាំង​ខណ្ឌ​មានជ័យ​សំដែង​ការ​អស់​ទំនុកចិត្ត​ទៅលើ​សមត្ថកិច្ច​ដែល​គ្មាន​លទ្ធភាព​គ្រប់គ្រង​សន្តិភាព​របស់​ខណ្ឌ​មានជ័យ​អនុវត្ត​តាម​បែប​ស្អី ហើយ​ឆ្លើយ​តប​ទៅ​ថ្នាក់លើ​ដោយ​របៀប​យ៉ាងម៉េច​បើ​ករណី​ប្លន់​ម៉ូតូ​បាញ់សម្លាប់​៤​ករណី​ក្នុង​១​សប្តាហ៍​បង្ក្រាប​មិន​បាន​ផង​នោះ ។​

​ប្រភព​ពី​មន្ត្រី​ប៉ូលិស​ខណ្ឌមានជ័យ​បាន​បង្ហើប​ឲ្យដឹងថា ករណី​បង្ក្រាប​បទល្មើស​សម្រាប់​មន្ត្រីប៉ូលិស​មូលដ្ឋាន​មិន​សូវ​ជា​មា​ន​បញ្ហា​ចោទ​នោះទេ ដោយសារតែ​លោក​អធិការ​ខណ្ឌ​ទេ​ដែល​មិន​ព្រម​បែងចែក​ការងារ​គ្រប់គ្រង​សន្តិសុខ​ដល់​ប៉ូលិស​ថ្នាក់ក្រោម​ចុះ​អនុវត្ត ។ មានន័យថា​លោក​អធិការ​ខណ្ឌ​ក្តោប​ធ្វើ​កិច្ច​ការងារ​តែម្នាក់ឯង​ខ្លាច​បែក​ទ្រព្យ ។ មិនតែប៉ុណ្ណោះ​ថែមទាំង​កៀប​មន្ត្រី​នាយ​ប៉ុស្តិ៍​ឲ្យ​បង់លុយ​ប្រចាំខែ​កំណត់​ក្នុង​១​ប៉ុស្តិ៍​១០០-២០០​ដុល្លារ​ជា​កំហិត យក​ទៅ​ដោះស្រាយ​ការងារ​បក្ស ។​

​ទង្វើ​អស់​នេះ​ហើយ​ធ្វើឲ្យ​មន្ត្រី​ប៉ូលិស​ថ្នាក់​ក្រោម​អស់​ចិត្ត​មិន​សូវ​រវល់​ការងារ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ ។ ក្នុងករណី​នេះ​ស្នើសុំ​ឲ្យ​ថ្នាក់​លើ​អង្កេត​ស្រាវជ្រាវ​ពិសេស​ស្នើសុំ​ឲ្យ​លោក​អធិការ​ផ្លាស់ប្តូ​វ​ផ្នត់គំនិត​អាត្មានិយម​នេះ​ចោល​ទើប​ការងារ​ដំណើរការ​ទៅ​ដោយ​សុខសាន្ត​ជាមួយ​កូនចៅ ៕​
183

មតិយោបល់