អ្នកដែលមានអាការៈឈឺខ្នងជាងពាក់កណ្តាល នៃអ្នកជំងឺទាំងអស់នឹងជាសះស្បើយដោយឯងៗក្នុងរយៈពេល ២ សប្ដាហ៍ និងជិត ៨០% ត្រូវចំណាយពេលវេលាក្នុងការឈប់សម្រាកប្រមាណ ២-៣ ខែ ។ សម្រាប់អ្នកជំងឺភាគតិចដែលនៅសល់ គឺអ្នកដែលមានអាការៈឈឺចុកចាប់រ៉ាំរ៉ៃ ដែលត្រូវទ្រាំទ្រ និងទុក្ខលំបាកជាមួយនឹងការឈឺថ្កាត់ដែលកើតឡើង ។
ដូច្នេះប្រសិនបើមិនចង់ស្ថិតនៅក្នុងក្រុមប្រឈម ឬចូលជាពួកប្រភេទណាមួយនោះ ចាំបាច់បំផុតអ្នកត្រូវតែថែទាំសុខភាពខ្នង ឲ្យត្រឹមត្រូវជាប់ជានិច្ចកាលតាមវិធីងាយៗ ដូចខាងក្រោមនេះ ៖
១. ហាត់ប្រាណឲ្យបានជាប់ជានិច្ចកាល ដោយសង្កត់ធ្ងន់ទៅលើសាច់ដុំខ្នង ព្រោះជាធម្មតាមនុស្សដែលមិនហាត់ប្រាណ ឬមិនធ្វើចលនារាងកាយសោះនោះ នឹងធ្វើឲ្យសាច់ដុំចុះខ្សោយតែការហាត់ប្រាណនូវបរិវេណ ដូចដែលបានពោលខាងលើវានឹងជួយបង្កើនភាពរឹងមាំឲ្យសាច់ដុំខ្នងបានយ៉ាងប្រសើរ ។ ការហាត់ប្រាណបែបងាយស្រួលបំផុត គឺការជិះកង់ រាំក្បាច់អេរ៉ូប៊ិក ហែលទឹកជាដើម ។
https://i1272.photobucket.com/albums/y389/domneng/BackPain_zps2c92c737.jpg
២. គ្រប់គ្រងទម្ងន់ឲ្យស្ថិតនៅក្នុងកម្រិតមួយសមរម្យ គឺរក្សាទម្ងន់ឲ្យមានតុល្យភាពជាមួយរាងកាយ ដោយប្រយ័ត្នប្រយែងមិនឲ្យទម្ងន់ខ្លួនកើនឡើងខ្ពស់ ។
៣. ហាត់ដើរ ឈរ អង្គុយឲ្យត្រូវតាមក្បួន ដើម្បីការពារទម្លាប់អាក្រក់ ដែលធ្វើឲ្យកើតអាការៈឈឺធ្ងន់ រយៈពេលយូរបាន ។ ក្រោយពេលធ្វើបានទាំង ៣ ចំណុចខាងលើនេះ ព្រមទាំងប្រកាន់បានខ្ជាប់នោះរោគឈឺខ្នងនឹង មិនមកយាយីអ្នកទេ ហើយប្រសិនបើត្រូវការបន្ថែមសុខភាពខ្នងនៅឯផ្ទះបន្ថែមទៀតនោះ ក៏មិនមែនជារឿង ពិបាកដែរ ដោយមានវត្ថុច្នៃប្រឌិតថ្មីៗដូចជា កៅអីម៉ាស្យាប្រើអគ្គិសនីដែលអ្នកអាចនឹងរកទិញបាននៅតាមហាងឧបករណ៍សុខភាពនានា៕
មតិយោបល់