ព័ត៌មានជាតិ

បង្ក្រាបបានមេក្រុមBCKនិងបក្សពួកចំនួន៨នាក់ធ្លាប់ធ្វើសកម្មភាពគប់កញ្ចក់រថយន្តតាមបណ្ដោយផ្លូវជាតិលេខ១…

កណ្តាល : យោងតាមផេក អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ បានអោយដឹងថា ករណីធ្វើអោយខូចខាតដោយចេតនា
-កើតហេតុៈថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣វេលាម៉ោង១០និង១៥នាទី ស្ថិតនៅចំណុចភូមិព្រែកប៉ុល ឃុំបន្ទាយដែកស្រុកកៀនស្វាយខេត្តកណ្តាល។
*ជនរងគ្រោះ២នាក់
១-ឈ្មោះ អាន ប៉េងហ៊ត់ ភេទប្រុសអាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ នាយករងក្រុមហ៊ុន មានទីលំនៅភូមិ៤៤ ឃុំព្រះធាតុ ស្រុកអូរាំឪ ខេត្តស្វាយរៀង។
២-ឈ្មោះអុឹម សុវណ្ណវុទ្ធី ភេទប្រុសអាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបររថយន្ដ មានទីលំនៅភូមិព្រែកខ្សាយកឃុំព្រែកខ្សាយឃុំបន្ទាយដែកស្រុកកៀនស្វាយខេត្តកណ្តាល។
.ចំនែកជនសង្ស័យមានគ្នា០៨នាក់:
១-ឈ្មោះ រឿន វ៉ាឃីភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល(ឃាត់ខ្លួន)។
២-ឈ្មោះកែវ ពិសិដ្ធ ភេទប្រុសអាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិអង្គរជ័យឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល(ឃាត់ខ្លួន)។
៣/-ឈ្មោះច្រឹក ម៉េងហុង ភេទប្រុសអាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិកណ្តាល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល(ឃាត់ខ្លួន)។
៤ ឈ្មោះធួន រ៉ានីត(ហៅយួន)ភេទប្រុសអាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិកណ្តាលលើឃុំបន្ទាយដែកស្រុកកៀនស្វាយខេត្តកណ្តាល(ឃាត់ខ្លួន)។
៥ឈ្មោះ នឿន វាសនាភេទប្រុសអាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំភូមិអង្គរជ័យឃុំបន្ទាយដែកស្រុកកៀនស្វាយខេត្តកណ្តាល(ឃាត់ខ្លួន)។
៦-ឈ្មោះម៉េត ម៉ានីកូភេទប្រុសអាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែកប៉ុលឃុំបន្ទាយដែកស្រុកកៀនស្វាយខេត្តកណ្តាល(ឃាត់ខ្លួន)។
៧-ឈ្មោះលី ដារិនភេទប្រុសអាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មុនពិតប្រាកដ មានទីលំនៅភូមិកណ្តាលក្រោមឃុំបន្ទាយដែកស្រុកកៀនស្វាយខេត្តកណ្តាល(ឃាត់ខ្លួន)។
៨-ឈ្មោះឆោម ពិសី ភេទប្រុសអាយុ១៦ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាលមុខរបរមិនពិតប្រាកដ ។
.ដោយនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ មានបណ្ដឹងពីជនរងគ្រោះចំនួន២នាក់ពីករណីធ្វើអោយខូចខាតដោយចេតនា(គប់កញ្ចក់រថយន្ដ)។ ក្រោយពីទទួលបានបណ្ដឹងពីជនរងគ្រោះកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយដែក សហការជាមួយកំលាំផ្នែកនគរបាលយុត្តិធម៌ស្រុកកៀនស្វាយចុះស្រាវជ្រាវរកមុខសញ្ញាដែលធ្វើសកម្មភាពគប់កញ្ចក់រថយន្ដរហូតដល់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣វេលាម៉ោង១០ និង៣០នាទីបានហៅជនសង្ស័យខាងមកប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយដែកធ្វើការសាកសួរនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាៈ
-ជនសង្ស័យឈ្មោះរឿន វ៉ាឃី ភេទប្រុសបានឆ្លើយសារភាពថាៈកាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣វដលាម៉ោង២១ និង៤០នាទីខ្លួនបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាC125ពណ៌ខ្មៅ សេរីឆ្នាំ២០១៨ពាក់ស្លាកលេខកណ្តាល 1AA-1345 ឌុបឈ្មោះ .ស្រីនាង ភេទស្រី អាយុ១៨ឆ្នាំ មានទីលំនៅភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល (សង្សារបស់ខ្ញុំ) និងឈ្មោះ ម៉េត ម៉ាន់នីកូ ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ហើយនិងឈ្មោះ ច្រឹក ម៉េង ហុង ភេទប្រុស មានទីលំនៅភូមិកណ្តាល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល បាមជិះម៉ូតូមួយគ្រឿងម៉ាក Honda C125 សេរីឆ្នាំ២០២១ ពណ៌ខ្មៅ មិនចាំផ្លាកលេខ ឌុបឈ្មោះ ធួន រ៉ានីត ហៅ យួន ភេទប្រុស អាយុ ១៥ ឆ្នាំ មានទីលំនៅភូមិកណ្តាលលើ ឃុំកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល និងឈ្មោះ. ហ្វី ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ទៅទិញនំប៉ាវនិងបារីនៅស្ពានព្រែកប៉ុល ភូមិព្រែកប៉ុល ពេលទិញរួចក៏នាំគ្នាជិះម៉ូតូត្រឡប់មកវិញ លុះពេលមកដល់ចំណុចម្តុំវត្តពោធិ៍ព្រឹក ភូមិព្រែកប៉ុល ខ្លួនបានឲ្យឈ្មោះ ស្រីនាង ភេទស្រី (សង្សារខ្ញុំ) យកគ្រាប់ឃ្លីប៉ុនមេជើងក្នុងការបូបស្ពាយ រួចគប់ទៅលើកញ្ចក់រថយន្តមួយគ្រឿង ម៉ាក ស៉ាំង យុង មួយគ្រឿង ពណ៌ស មិនចាំផ្លាកលេខ ចំកញ្ចក់ផ្នែកខាងមុខ ពេលធ្វើសកម្មភាពរួចពួកខ្ញុំក៏បានជិះម៉ូតូគេចខ្លួន ។ ដោយឈ្មោះ ច្រឹក ម៉េងហុង ភេទប្រុស,ឈ្មោះធួន រ៉ានីត ភេទប្រុស,ឈ្មោះ. ហ្វី បាននាំគ្នាជិះម៉ូតូទៅមើលល្ខោននៅប្រាសាទតាលុន ឃុំដីឥដ្ឋ ចំណែកខ្ញុំនិងឈ្មោះ ម៉ាន់នីកូ ភេទប្រុស និងឈ្មោះ ស្រីនាង ភេទស្រី ជិះម៉ូតូមកដេកនៅផ្ទះច្រឹក ម៉េងហុង ភេទប្រុស ហើយនឹងបានឆ្លើយសារភាពទៀតថាកន្លងមកខ្លួននិងបក្សពួកធ្លាប់ធ្វើសកម្មភាពគប់កញ្ចក់ឡាននិងវាយគ្នា÷
-លើកទី១:កាលពីថ្ងៃទីមិនចាំ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ២៤ និង០០ នាទី ខ្លួននិងឈ្មោះច្រឹក ម៉េងហុង ភេទប្រុស,ឈ្មោះ .ហ្វី ភេទប្រុស,ឈ្មោះ.ស្រីនាង ភេទស្រីនិងឈ្មោះ.ស្រីនិច ភេទស្រី អាយុ១៨និងឈ្មោះ. តូច ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅឃុំដីឥដ្ឋជិះម៉ូតូ២គ្រឿងម៉ាកHonda C125 ពណ៌ខ្មៅ មិនចាំផ្លាកលេខ និងមួយគ្រឿងទៀតម៉ាកScoopy iសេរីឆ្នាំ2021 ពណ៌ក្រហម មិនចាំផ្លាកលេខ ពេលធ្វើសមកម្មភាពរួចខ្លួនក៏ជិះរត់គេចខ្លួនបាត់ទៅ ។

Sopheak Post News Media, [3/9/2023 10:48 AM]
-លើកទី២:កាលពីថ្ងៃទីមិនចាំ ខែកុម្ភះ ឆ្នាំ២០២៣ វេលាម៉ោង ១៩និង ០០នាទី ខ្លួននិងឈ្មោះម៉េត ម៉ាន់នីកូភេទប្រុស និងឈ្មោះ .ភី ភេទប្រុសមានទីលំនៅភូមិកណ្តាល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាលជិះម៉ូតូ ម៉ាកWave ពណ៌ខ្មៅ មិនចាំផ្លាកលេខ ជិះរួមគ្នា ពេលនោះខ្លួនបានគប់ដុំឥដ្ឋចំនួន ០១ដុំទៅលើរថយន្តដឹកដីត្រូវចំកញ្ចក់ទ្វាខាងឆ្វេង
-លើកទី៣:កាលពីថ្ងៃទីមិនចាំ ខែកុម្ភះ ឆ្នាំ២០២៣ វេលាម៉ោង ១៩និង ០០នាទី ឈ្មោះសុខ សុធារិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ជិះម៉ូតូម៉ាកHonda C125 សេរីឆ្នាំ2014 ពណ៌ខ្មៅ មិនចាំផ្លាកលេខបានឌុបខ្លួនទៅកាប់ក្រុមKV ចំនួនមួយកាំបិតប័ុងតោត្រូវចំខ្នង នៅចំណុចស្រះទឹកក្នុងវត្តអង្គរជ័យ ភូមិអង្គរជ័យ បន្ទាប់មកខ្លួននិងឈ្មោះសុខ សុធារិទ្ធ ភេទប្រុស ក៏ជិះម៉ូតូរត់គេចខ្លួនបាត់ទៅ ។
លើកទី៤:កាលពីថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០២៣ វេលាម៉ោង ២០ និង ៥០ នាទីខ្លួនបានឌុបឈ្មោះម៉េត ម៉ាន់នីកូ ភេទប្រុសជិះម៉ូតូមួយគ្រឿងម៉ាក Honda C125 សេរីឆ្នាំ2018 ពណ៌ខ្មៅ មិនចាំផ្លាកលេខ ទៅគប់ឈ្មោះ. ជាតិ ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិកណ្តាល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅម្តុំក្បែរវត្តបន្ទាយដែក ភូមិកណ្តាល ពេលដែលឈ្មោះម៉េត ម៉ាន់នីកូ ភេទប្រុស ធ្វើសកម្មភាពរួចខ្លួននិងឈ្មោះម៉េត ម៉ាន់នីកូ ភេទប្រុស ក៏ជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ។
លើកទី៥:នៅថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ២១ និង ៤០ នាទី ពេលត្រលប់ពីទិញនំប៉ាវនិងបារីនៅស្ពានព្រែកប៉ុល ភូមិព្រែកប៉ុលរួចខ្លួន,ឈ្មោះធួន រ៉ានីត ហៅយួន ភេទប្រុស,ឈ្មោះច្រឹក ម៉េងហុង ភេទប្រុស,ឈ្មោះ. ហ្វី ភេទប្រុស និងឈ្មោះ. ស្រីនាង បានជិះម៉ូតូពីរគ្រឿងមាក់Honda C125 ពណ៌ខ្មៅ មិនចាំផ្លាកលេខ លុះដល់ចំណុចក្បែរវត្តពោធិ៍ព្រឹកខ្លួនបានយកគ្រាប់ឃ្លីប៉ុនមេដៃគប់ទៅលើរថយន្តមួយគ្រឿងម៉ាកស៉ាំង យ៉ុង ពណ៌ស មិនចាំផ្លាកលេខត្រូវចំកញ្ចក់ខាងមុខ ចំហៀងខាងស្តាំ រួចខ្លួននិងបក្សពួកជិះរត់គេចខ្លួនបាត់ទៅ ។
-ខ្ញុំជាប្រធានក្រុម Family BCK ។
-ជនសង្ស័យឈ្មោះម៉េត ម៉ាន់នីកូ ភេទប្រុស បានឆ្លើយសារភាពថាខ្លួននិងបក្សពួកបានធ្វើសកម្មភាពដូចការរៀបរាប់ខាងលើពិតប្រាកដមែន ។
-ជនសង្ស័យឈ្មោះនឿន វាសនាហៅ ទ្រុង ភេទប្រុស បានឆ្លើយសារភាពថាខ្លួនរួមជាមួយឈ្មោះកែវ ពិសិដ្ឋ ភេទប្រុស និងឈ្មោះលី ដារិន ភេទប្រុស បានធ្វើសកម្មភាពគប់កញ្ចក់រថយន្តកុងទីណ័រកាលពីថ្ងៃទី ០៧ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១៩និង ៤០នាទី នៅចំណុចភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ពិតប្រាកដមែន ។
-ជនសង្ស័យឈ្មោះកែវ ពិសិដ្ឋ ភេទប្រុស និងឈ្មោះលី ដារិន ភេទប្រុស បានឆ្លើយសារភាពថាពួកខ្លួនពិតជាបានធ្វើសកម្មភាពដូចឈ្មោះនឿន វាសនាហៅ ទ្រុង ភេទប្រុស ពិតប្រាកដមែន ។
-ចំពោះឈ្មោះធួន រ៉ានីត ហៅយួនភេទប្រុស និងឈ្មោះ ច្រឹក ម៉េងហុង ភេទប្រុសបានឆ្លើយសារភាពខ្លួនធ្លាប់បានចូលរួមជាឈ្មោះរឿន វ៉ាឃី ភេទប្រុស ចំនួន០២លើក÷
លើកទី១:កាលពីថ្ងៃទីមិនចាំ ខែ តុលាឆ្នាំ២០២២ វេលាម៉ោង ២៤ និង ០០នាទីខ្លួនបានទៅជាមួយឈ្មោះរឿន វ៉ាឃី ភេទប្រុស ប៉ុន្តែមិនបានធ្វើសកម្មភាពទេ ។
-លើកទី២:នៅថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ២១ និង ៤០នាទី ពួកខ្លួនទាំងពីរបានទៅជាមួយឈ្មោះរឿន វ៉ាឃី ភេទប្រុស ជិះម៉ូតូផ្សេងគ្នា ប៉ុន្តែមិនបានធ្វើសកម្មភាពទេ ។
-ចំណែកឯឈ្មោះឆោម ពិសី ភេទប្រុស បានឆ្លើយសារភាពថាខ្លួនស្គាល់ជាក្រុមBCK ប៉ុន្តែមិនបានធ្វើសកម្មភាពរឺទៅណាមកណាជាមួយឈ្មោះរឿន វ៉ាឃី ភេទប្រុសនិងបក្សពួកគេទេ ។
ក្រោយពីសួរនាំជនសង្ស័យរួមទាំងវត្ថុតាងបញ្ចូនមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីបន្តចាត់ការតាមនីតិវិធី ។

មតិយោបល់