ព័ត៌មានជាតិ

កំណត់ព្រំដែន ដើម្បីទប់ស្កាត់ការ លបលួចចូលនេសាទ ក្នុងតំបន់អភិរក្ស

កំពង់ឆ្នាំងៈ ដោយមានការពីណែនាំពី គណៈបញ្ជាការឯកភាព ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦។ លោក សោម ភិរុណ នាយខណ្ឌ័រដ្ឋបាល ជលផលកំពង់ឆ្នាំង  បានចាត់តាំង លោកនាយរង ផ្នែកនេសាទ កំពង់ឆ្នាំង ដឹកនាំក្រុមចម្រុះ ចុះបោះបង្គោល ទង់ជ័យ ពណ៌ក្រហមមន្ថែម ឲ្យបានញឹកនៅតាមព្រំដែន តំបន់អភិរក្ស ភូមិកោះតាម៉ូវ ក្នុងឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ ព្រោះតែកន្លងមកមានជនល្មើស មួយចំនួនបាន លបលួចចូល នេសាទនៅ ក្នុងតំបន់អភិរក្ស ជាញឹកញាប់ ដែលការកំណត់ ព្រំដែនអភិរក្សនេះ គឺធ្វើឡើងក្រោយពី ព័ត៌មានបានផ្សាយរួច នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦។

លោក ឃី ងី នាយរងផ្នែករដ្ឋបាល ជលផលកំពង់ឆ្នាំង បានឲ្យដឹងថា៖ សមាសភាពក្រុមការងារចម្រុះ ចុះបោះបង្គោល ទង់ជ័យក្រហមនៅក្នងថ្ងៃនេះ រួមមាន ប្រធានក្រុមការងារ តំបន់អភិក្ស ឃុំកំពង់ព្រះគគីរ មន្ត្រីកងរាជ អាវុធហត្ថ ស្រុកបរិបូណ៌ ប្រជាការពារភូមិកោះតាម៉ូវ ប្រធានភូមិកោះតាម៉ូវ ប្រជាពលរដ្ឋ ភូមិកោះតាម៉ូវ និងប្រជានេសាទ នៅក្នុងសហគមនេសាទ ភូមិកំពង់អួរ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ដោយប្រើប្រាស់ កាណូតបាឡា សរុបចំនួន៦គ្រឿង និងមានកម្លាំង សរុបជាង២០នាក់។

លោកបានបញ្ជាក់ទៀតថា៖ ការចុះត្រួពិនិត្យ និងបោះបង្គោលទង់ជ័យ ក្រហម ក្នុងតំបន់អភិរក្សខាងលើនេះ មានចំនួន៦ចំណុចគឺ ចំណុចតាសេកចោះ ស្វាជុះ ចុងតាគង់ ប្រឡាយតាចឹម កោះត្រែង និងក្បាលកោះក្អែរ ដោយឡែក ក្រុមការងារ ក៏បានចុះទៅត្រួតពិនិត្យ នៅតាមចំណុចព្រែកមួយ ចំនួនទៀត ក្នុងតំបន់អភិរក្ស មានព្រែករណ្តំ ព្រែកថ្លាន់ និងបឹងដង្កូវ ដែលជាលទ្ធផលពុំ បានឃើញមានបទល្មើស នៅក្នុងចំណុចខាងលើ ដែលជាតំបន់ អភិរក្សនោះឡើយ។

លោក សោម ភិរុណ នាយខណ្ឌ័រដ្ឋបាល ជលផលកំពង់ឆ្នាំង បានឲ្យដឹងថា៖ ការចាត់តាំង ឲ្យក្រុមការងារចុះបោះបង្គោល ទង់ជ័យក្រហមបន្ថែម នៅតាមចំណុច ក្នុងតំបន់អភិរក្សខាងលើនេះ គឺក្នុងគោលបំណង ទប់ស្កាត់កុំឲ្យមាន បទល្មើសនេសាទ នៅក្នុងតំបន់អភិរក្ស កំពង់ព្រះគគីរទៀត ព្រោះតែកន្លងមក ការបោះបង្គោល កំណត់ព្រំដែល តំបន់អភិរក្ស រង្វើលឆ្ងាយពីគ្នាពេក ដែលអ្នកខ្លះយក លេសថាមិនដឹងតំបន់ អភិរក្សមាន ព្រំប្រទល់ត្រឹមណា។ លោកបានបញ្ជាក់ថា ក្រោយពីបោះបង្គោល ទង់ជ័យក្រហមបន្ថែមកំណត់ ព្រំដែន តំបន់អភិរក្សរួចហើយ  និងបើនៅតែមាន ប្រជានេសាទលបលួចចូលនេសាទ នៅក្នុងតំបន់អភិរក្សទៀតនោះ ពេលសមត្ថកិច្ចចាប់ បាននោះនឹងមិនមានការ យោគយល់ឡើយ  គឺត្រូវតែចាប់ខ្លួនកសាងសំ ណុំរឿងបញ្ជូនទៅតុលាការ ខេត្តផ្តន្ទាទោសតាមផ្លូវច្បាប់។

លោក ឈួន រ៉ា ប្រធានប្រជាការពារ ភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគីរ បានលើកឡើងថា៖ កន្លងមកភូមិកោះតាម៉ូវ តែងមានឈ្មោះមិនល្អ  ព្រោះតែមានគេលបលួចចូល នេសាទនៅក្នុងតំបន់អភិរក្ស ខាងលើដែលមានភូមិសាស្ត្រ នៅក្នុងភូមិកោះតាម៉ូវ ប៉ុន្តែការពិតឆ្នាំ២០១៦នេះ ជនល្មើសទាំងនោះមិនមែន ជាប្រជាពលរដ្ឋនៅ ក្នុងភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគីរនោះឡើយ គឺពួកគេមកពីភូមិឃុំផ្សេង និងខេត្តផ្សេងទៅវិញ។

លោក ឈួន រ៉ា បានបញ្ជាក់ថា ចាប់ពីពេលនេះទៅ លោកនិងពង្រឹងកម្លាំង ប្រជាការពារភូមិចុះល្បាត និងត្រួតពិនិត្យ នៅក្នុងតំបន់អភិរក្ស ឲ្យបានញឹកញាប់ បើមានបទល្មើស លោកនិងសហការ ជាមួយសមត្ថកិច្ច ជលផលចុះបង្ក្រាបឲ្យ បានទាន់ពេលវេលា មិនឲ្យខូចឈ្មោះភូមិ កំពង់ព្រះគគីរទៀតឡើយ៕

photo_2016-08-16_16-53-27 photo_2016-08-16_16-53-30 photo_2016-08-16_16-53-34 photo_2016-08-16_16-53-37 photo_2016-08-16_16-53-41 photo_2016-08-16_16-53-44

មតិយោបល់