ព័ត៌មានជាតិ

មន្ត្រីសាខាពន្ធដាខណ្ឌចំការមន ចេញពីផឹកស៊ីនៅក្លឹបកម្សាន្ត «EPIC>» ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់

ភ្នំពេញ: បុរសម្នាក់ បានជិះម៉ូតូក្នុងស្ថានភាពស្រវឹង ចេញពីផឹកស៊ីនៅក្លឹបកម្សាន្ត «EPIC>» ទៅប៉ះនឹងរថយន្តមួយគ្រឿង បណ្ដាលឲ្យរបួសធ្ងន់ ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ កាលពីវេលាម៉ោង១២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភ្លើងស្តុបស្ថានទូតរុស្ស៊ី។

ជនរងគ្រោះឈ្មោះ នូ តូរីត អាយុ៣៣ឆ្នាំ ជាមន្ត្រីជាប់កិច្ចសន្យាបម្រើការងារ នៅសាខាពន្ធដាខណ្ឌចម្ការមន មានទីលំនៅផ្ទះលេខ១០៧ ផ្លូវជាតិលេខ២ ក្នុងភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

ដំណើររឿង៖ នៅមុនកើតហេតុ ជនរងគ្រោះ រួមនឹងមិត្តភក្ដិ (ប្រុស៣នាក់ស្រីម្នាក់) បាននាំគ្នាចូលទៅផឹកស៊ីលេងកម្សាន្ត ក្នុងក្លឹបកម្សាន្តយីហោ «EPIC» ដែលមានទីតាំងក្បែរស្ថានទូតរុស្ស៊ី។ រហូតដល់ម៉ោងប្រហែលជា១២ និង៣០នាទីយប់រំងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ ពួកគេក៏បាននាំគ្នាចេញទៅផ្ទះរៀងៗខ្លួន ដោយជនរងគ្រោះ បានជិះម៉ូតូម៉ាកហុងដា កូនទា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១GM-១៣២១ មួយគ្រឿងតែម្នាក់ឯង។

មកដល់ចំណុចកើតហេតុ បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយម៉ូតូជិះទៅប៉ះជាមួយរថយន្តស្ព័រមួយគ្រឿង បណ្ដាលឲ្យរបួសរលាត់ដៃជើងបន្តិចបន្តួច ហើយក៏បានធ្វើការដោះស្រាយគ្នាចប់សព្វគ្រប់ ក៏បែកផ្លូវគ្នារៀងៗ។

ដោយជនរងគ្រោះមិនបានទៅមន្ទីរពេទ្យ បានទូរស័ព្ទហៅមិត្តភក្តិម្នាក់ ឲ្យជូនខ្លួនទៅរកកន្លែងដេកនៅផ្ទះសំណាក់។ លុះវេលាម៉ោង១០ និង៣០នាទីព្រឹកឡើង ជនរងគ្រោះ ស្រាប់តែមានអាការ:មិនស្រួលខ្លួន ចេះតែវិលៗនោះ ទើបឲ្យមិត្តភក្តិដឹក តាមរថយន្តម៉ាកព្រូស ១គ្រឿង ចេញពីផ្ទះសំណាក់ទៅកាន់គ្លីនិក «ឡាសង់តេ» ដែលមានទីតាំងនៅតាមបណ្តោយផ្លូវលេខ២៦២ ស្ថិតក្នុងសង្កាត់ចតុមុខខណ្ឌដូនពេញ។

ខណ:ទៅដល់ក្រុមគ្រូពេទ្យ បានត្រួតពិនិត្យ និងប្រាប់ថា «ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ» ទើបបុរសជាមិត្តភក្ដិ បានមករាយការណ៍ប្រាប់សមត្ថកិច្ច។

ក្រោយទទួលបានដំណឹងភ្លាម សមត្ថកិច្ច បានចុះស្រាវជ្រាវ និងត្រួតពិនិត្យឃើញថា ពិតជាមានរឿងហេតុដូចបានរៀបរាប់ខាងលើមែន ក៏បញ្ជូនសពទៅតម្កល់ទុក ដើម្បីធ្វើបុណ្យតាមប្រពៃណី នៅឯវត្តចាក់អង្រែ៕

មតិយោបល់