ភ្នំពេញ៖ ល្បែងលេងចាក់ទឹកកក ឬ Ice bucket challenge ដែលជាប្រភេទល្បែងដើម្បីលើកកម្ពស់ការយល់ដឹង និងបរិច្ចាគសម្រាប់មូលនិធិនៃជំងឺប្រព័ន្ធប្រសាទ ASL ឬជំងឺស្វិតសាច់ដុំ កំពុងអុកឡុក ប្រទេសកម្ពុជា ជាពិសេស អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក តែម្តងនៅប៉ុន្មានថ្ងៃកន្លងមកនេះ ។
ល្បែងដ៏គួរឲ្យចាប់អារម្មណ៍ ស្វែងរកថវិការ ជូនដល់ស្ថាប័ន ឬ មន្ទីរពេទ្យ ដែលខ្លួនគិតថា ត្រូវបរិច្ចាគឲ្យ ក្នុងនោះ អ្នកលេងល្បែងចាក់ទឹកកក ឬ Ice bucket challenge នៅកម្ពុជា គោលដៅដែលខ្លួនគិតថា បរិច្ចាគឲ្យនោះគឺំមានតែ មន្ទីរពេទ្យគន្ធរបុប្ជា ដែលជាមន្ទីរពេទ្យ ត្រូវការជំនួយ ជាច្រើន រយលាន ដើម្បីជួយដល់កុមារ ដែលកំពុងប្រឈមនឹងបញ្ហាផ្សេងៗ នៅទូទាំងប្រទេស ។
ទន្ទឹមជាមួយនឹងគ្នានេះ មានសំនួរជាច្រើន បានសួរថា តើអ្នកលេងល្បែង Ice bucket challenge ផ្តល់ទឹកប្រាក់ ឲ្យមន្ទីរពេទ្យ គន្ធរបុប្ជា ដោយវិធីណា ?
យើងសង្កេតឃើញថា ទឹកប្រាក់ រាប់រយពាន ដុល្លារ កំពុងផ្តល់ឲ្យ មន្ទីរពេទ្យគន្ធរតាមរយៈ អ្នកលេងល្បែងខាងលើ ក៏ប៉ុន្តែទឹកប្រាក់នោះ វាជាទឹកប្រាក់ ដែលចេញពីបបូរមាត់ តែមិនទាន់បានឃើញ ចំនួនជាក់លាក់ ។ ចំណុចនេះដែរ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសសម្រាប់អ្នកលេង ល្បែង Ice bucket challenge ថា គួរយកទៅដល់មន្ទីរពេទ្យនេះ ឬយ៉ាងណា ?
បើសិនជាមិនមានតំណាង ឬ មូលនិធិ ណាមួយ ដែលទទួលទឹកប្រាក់ពីអ្នកលេងឲ្យប្រាកដ ប្រជានោះទេ អាចនឹងមានរូបភាព មិនប្រក្រតី កើតឡើង ដោយការកេងបន្លំ ពីជនខិលខូច ជាមិនខាន ។
ជាមួយនឹងបញ្ហា លើប្រធានបទខាងលើ នៅលើទំព័រ បណ្តាញសង្គមហ្វេសប៊ុករបស់ កវីនិពន្ធ ផលិតកម្ម ហង្សមាស លោក ខាំ ភូរិ កំពុង វិភាគ និងផ្តល់យោបល់ ទៅលើបញ្ហាទទួលទឹកប្រាក់ ពីអ្នកលេងល្បែង Ice bucket challenge ដោយមានអ្នកគាំទ្រ និងមិត្តភក្តិលោកជាច្រើន បានផ្តល់យោបល់លើបញ្ហានេះ និងមាន អ្នកខ្លះចង់ឲ្យលោក ឈរ ធ្វើជាតំណាង អ្នកទទួលប្រាក់នេះ ពីអ្នកលេងល្បែង Ice bucket challenge ថែមទៀតផង ដោយកំណត់កន្លែងទទួលប្រាក់ និង វិធីទទួលប្រាក់ ដើម្បីបញ្ជៀសបញ្ហា កើតឡើង ដោយទឹកប្រាក់មិនដល់ មន្ទីរពេទ្យ គន្ធរបុប្ជា ។
បញ្ជាក់ផងដែរថា ថ្មីៗនេះដែរ លោក ហ៊ុន ម៉ានី កូនប្រុស សម្តេច ហ៊ុន សែន ក៏ចូលរួមលេងល្បែងចាក់ទឹកកក ដោយការហៅអញ្ជើញឲ្យលេង ពី លោក ខាំ ភូរិ ៕
បើសិនជា ចង់ឲ្យ លោក ខាំ ភូរិ ឈរ ធ្វើជាតំណាងអ្នកទទួលប្រាក់ពី អ្នកលេងល្បែង Ice bucket challenge ឲ្យមន្ទីរពេទ្យ គន្ធរបុប្ជា សូមបញ្ចេញមតិដូចខាងក្រោមនេះ !
មតិយោបល់