យោងតាមប្រភពព័ត៌មាន មេត្រូ បានចុះផ្សាយកាលពីល្ងាចថ្ងៃទី ២៣ ខែ សីហានេះ បានឲ្យដឹងថា អ្នកនាំពាក្យ កីឡាករ Angel Di Maria បានហោះហើរ ទៅកាន់ប្រទេសអង់គ្លេស ដើម្បីបញ្ចប់ ការផ្ទេរទៅកាន់បិសាចក្រហម ក្នុងតម្លៃ ៥៦ លានផោន ប្រហែល ៩៣ លានដុល្លារ អាមេរិក ។
ប្រភពព័ត៌មានចចាមអារាមជាច្រើន បានលេចឭថា បិសាចក្រហមកំពុងបង្កើនចំណាប់អារម្មណ៍ របស់ពួកគេ លើកីឡាករ Angel Di Maria នៅប៉ុន្មានថ្ងៃមកនេះ ។ ក្នុងនោះក៏មានការអះអាងថា ពួកគេបានពិភាក្សា ក្នុងកម្រិតខ្ពស់ ជាមួយនឹង ក្លិប Real Madrid ក្នុងតម្លៃទិញ និងផ្ទេរ ។
ឥឡូវនេះដែរ កាសែត អេស្ប៉ាញ Guillem Balague បានឲ្យដឹងផងដែរថា ការផ្លាស់ប្តូរនេះ ត្រូវបានបញ្ចប់ ដោយមានអ្នកនាំពាក្យ លោក Angel Di Maria លោក Jorge Mendes បានកំពុងហោះហើរទៅអង់គ្លេស ដើម្បីបញ្ចប់កិច្ចព្រមព្រៀងមួយ ។
កីឡាករ Di Maria ត្រូវបានសន្យាថា នឹងផ្តល់អាវលខ ៧ សម្រាប់ការលេងនៅ Old Traford ក្នុងករណីកិច្ចព្រមព្រៀងឈានដល់ដំណាក់កាលចុងក្រោយ៕
មតិយោបល់