ព័ត៌មានជាតិ

តាមានទំនាស់ជាមួយយាយ រឿងលុយប្រាំពាន់រៀល យកកាំបិតចិតបន្លែចាក់ បណ្តាលឲ្យស្លាប់ នៅខេត្តពោធិ៍សាត់

ពោធិ៍សាត់: នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង៦និង៣០នាទីព្រឹក មានករណីឃាតកម្មកើតឡើងមួយលើក ប្តីប្រពន្ធមានវ័យចំណាស់មួយគូ ផឹកស្រាស្រវឹងទាស់គ្នារឿងលុយប្រាំពាន់រៀល ត្រង់ចំណុចចម្ការខ្លឹមក្នុងភូមិអូរថ្កូវ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ជនស័ង្សឈ្មោះ វ៉ាត សារួន ភេទប្រុស អាយុ៧០ឆ្នាំ មានទីលំនៅភូមិអូរថ្កូវ សង្កាត់រលាប ត្រូវជាប្ដីបានយកកូនកាំបិតចិតបន្លែចាក់ ទៅលើជនរងគ្រោះឈ្មោះ សាំង ហុន ភេទស្រី អាយុ៥៩ឆ្នាំ មានទីលំនៅភូមិជាមួយគ្នា ត្រូវជាប្រពន្ធចំកំភួនជើងខាងស្ដាំ ចំនួនពីរកាំបិត បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ។

មូលហេតុ៖ ដោយសារផឹកស្រាស្រវឹងជាប្រចាំជាមួយគ្នា និងរឿងលុយប្រាំពាន់រៀល។

ចំពោះជនសង្ស័បានបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីចាត់ទៅតាមផ្លូវច្បាប់៕

មតិយោបល់