ព័ត៌មានជាតិ

បិសាច​ក្រហម ត្រឹមតែ​ស្មើ ខណៈ មាន់​ខ្នាយ​មាស​លុត Queens Park Rangers យ៉ាង​ចាស់ដៃ

​ក្លិប​បិសាច​ក្រហម សម្រាប់​ការ​ទន្ទឹង​រងចាំ​ការ​ឈ្នះ​របស់​ខ្លួន ជា​លើកដំបូង នៅ​រដូវ​កាល​នេះ ត្រូវ​រង​បរាជ័យ ក្រោយ ឆ្មា​ខ្មៅ Sunderland លុបចោល​គ្រាប់​បាល់ កីឡាករ Juan Mata ដោយ​តាម​ស្មើ ១ – ១ នៅ ពហុ​កីឡដ្ឋាន Stadium of Light នា​រាត្រី​យប់មិញ​នេះ ។​
Man Utd
​អ្នក​ចាត់ការ​ទូទៅ​ក្លិប បិសាច​ក្រហម Louis van Gaal បាន​សង្ឈឹមថា អ្នកលេង​របស់គាត់ នឹង ក្រោក​ពី​ភាពបរាជ័យ នៅ​ថ្ងៃ​បើកឆាក ដោយ​ចាញ់ Swansea នៅលើ​ទឹកដី​ខ្លួន ។​
​គ្រាប់​បាល់​ដំបូង​របស់​បិសាច​ក្រហម ស្វែងរក​បាន​ដោយ​កីឡាករ Juan Mata នៅ​នាទី ១៧ ដែល​ធ្វើឲ្យ គ្រូបង្វឹក​សញ្ជាតិ​ហុ​ល្លង់​សង្ឈឹម​យ៉ាង​មុតមាំ​ថា នឹង​ឈ្នះ ខណៈ​ដែល ទម្រង់​លេង​របស់ខ្លួន​កំពុង​ជួប​ការលំបាក ដោយ​ខ្វះខាត​កីឡាករ​ជាច្រើន នោះ ក៌​ប៉ុន្តែ​មួយ​ក្បាល​របស់ Jack Rodwell នៅ​នាទី ៣០​ជួយ​ឲ្យ​ឆ្មា​ខ្មៅ តាម​ស្មើ ១ – ១ ។​

​ពីរ​ប្រកួត​របស់​បិសាច​ក្រហម ចាញ់ ១ ឈ្នះ​មួយ ធ្វើឲ្យ​ក្លិប​នេះ ស្ថិត​នៅ​លេខ​រៀង​ទី ១៣ នៃ​តារាង ។​
​ក្នុង​រាត្រី​ជាមួយនឹង​គ្នា​នេះដែរ ក្លិប មាន់​ខ្នាយ​មាស Tottenham Hotspur 4 – 0 Queens Park Rangers ពិតជា​លុត​គ្មាន​ត្រា​ប្រណី បន្ថិច​សោះឡើយ ២ ប្រកួត​ក្លិប​នេះ​អាច​គ្រង​តំណែង​លេខ​រៀង​ទី​១ នៃ​តារាង ដោយមាន ៦ ពិន្ទុ​ស្មើ​និង តោ​ខៀវ និង Queens Park Rangers ។​
​ទស្សនា​ឃ្លិប​ដូចខាងក្រោម​នេះ ៖
Sunderland 1 – 1 Manchester United

Tottenham Hotspur 4 – 0 Queens Park Rangers

មតិយោបល់