ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី​ជប៉ុន សន្យា​គាំទ្រ និង​ជួយ​ពេញទំហឹង​ដល់​ជនរងគ្រោះ​រញ្ជួយ​ដី​នៅ​ហ៊ី​រ៉ូស៊ី​ម៉ា​

​ក្រុង​តូ​ក្យូ​៖ លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អាបេ នៅ​ថ្ងៃ​ចន្ទ​ទី​២៥​ខែ​សីហា​នេះ បាន​សន្យា​ផ្តល់​ជំនួយ​ពេញលេញ​សម្រាប់​ជនរងគ្រោះ​នៃ​ការបា​ក់ដី​ដ៏​ធំ​កាលពី​សប្តាហ៍​មុន​នៅក្នុង​តំបន់​ហ៊ី​រ៉ូស៊ី​ម៉ា ខណៈ​ដែល​លោក​បាន​ធ្វើដំណើរ​ទស្សន​កិច្ច​ជា​លើកដំបូង​ទៅ​កាន់​ទីនោះ បន្ទាប់​ពី​គ្រោះមហន្តរាយ​បាន​កើតមានឡើង​។​

​នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក​អាបេ បាន​ថ្លែងថា រដ្ឋាភិបាល ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​យកចិត្តទុកដាក់​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង​ជនរងគ្រោះ ដើម្បី​ធានាបាន​នូវ​សុវត្ថិភាព​សម្រាប់​ពួកគាត់​។ លោក​បាន​សន្យាថា លោក​នឹង​ធ្វើឲ្យ​ជីវិត​របស់​ជនរងគ្រោះ​វិល​ទៅ​រក​ភាពប្រក្រតី​វិញ​នៅក្នុង​ពេល​ឆាប់ៗ​នេះ មានន័យ​ថា រដ្ឋាភិបាល​នឹង​ជួយ​ទាំង​ស្រុង​ទៅលើ​ជីវិត​រស់នៅ​របស់​ពួកគេ ទៅតាម​លទ្ធភាព​ដែល​អាច​ធ្វើបាន​។​

​យោងតាម​របាយការណ៍​បានបញ្ជាក់​ថា ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រោះ​រញ្ជួយ​ដី​នេះ បាន​កើនឡើង​ដល់ ៥២​នាក់ និង​បាត់​ខ្លួន​ចំនួន ២៨​នាក់ ហើយ​ទ្រព្យសម្បតិ្ត​ជាច្រើន​ត្រូវបាន​ខូចខាត​៕​

Abe

មតិយោបល់