បាងកក់៖ មេដឹកនាំយោធាថៃ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា ត្រូវបានអនុម័តជានាយករដ្ឋមន្ត្រី ជាផ្លូវការ ដោយព្រះមហាក្សត្ររបស់ប្រទេសថៃនៅថ្ងៃទី២៥ខែសីហានេះពោលគឺបួនថ្ងៃក្រោយពីរូបលោត្រូវបានជ្រើសតាំងដោយរដ្ឋសភាដើម្បីត្រួសត្រាយផ្លូវសម្រាប់ការបង្កើតជារដ្ឋាភិបាលបណ្តោះអាសន្ននេះ។
លោក ប្រាយុទ្ធ ចាន់អូចា ត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ដោយមានបោះឆ្នោតសភាក្នុងសំឡេង ១៩១ នៃសមាជិកនៃសភាជាតិយោធាត្រួតត្រា១៩៧រូប។
ក្រោយពីជ្រើសតាំងរួច នៅថ្ងៃនេះ ព្រះមហាក្សត្រ Bhumibol Adulyadej បានអនុម័តជាផ្លូវការ ដោយត្រាសបង្គាប់ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា ជានាយករដ្ឋមន្ត្រីពេញសិទ្ធិ។
គួរបញ្ជាក់ផងដែរថា ប្រាយុទ្ធ ចាន់អូចា បានប្រកាសធ្វើរដ្ឋប្រហារទម្លាប់អ្នកស្រីយ៉ីងឡាក់ពីតំណែងនាយកប្រតិបត្តិកាលពីថ្ងៃទី២២ខែឧសភា ឆ្នាំ ២០១៤ ដើម្បីដោះស្រាយវិបត្តិនៅក្នុងប្រទេសដែលអូសបន្លាយអស់រយៈពេលជាច្រើនខែ៕

មតិយោបល់