ព័ត៌មានជាតិ

ពុទ្ធោសង្វែកខ្លាំងណាស់!!! ប្តីប្រពន្ធ និងកូនតូចស្លាប់បាត់បង់ជីវិតទាំងអស់

ឧត្តរមានជ័យ: យោងតាមផេកផ្សព្វផ្សាយអប់រំក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅលើផ្លូវក្រាលកៅស៊ូលេខ ២៦២៥ ក្នុងភូមិទំនប់ដាច់ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយវាងម៉ូតូនិងរថយន្តស្របទិសគ្នា បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង កាលពីវេលាម៉ោង៩ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តម៉ាកវេអង ពាក់ស្លាកលេខខាងមុខ 3A-7408 ព្រះសីហនុ និងស្លាកលេខក្រោយ 4A-3350 ព្រះសីហនុ ពុំស្គាល់ឈ្មោះព្រោះរត់ចោលរថយន្តនៅនឹងកន្លែងកើតហេតុ ។ ចំណែកម្ចាស់ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ក្រហម គ្មានស្លាកលេខ បើកបរដោយបុរសម្នាក់ឌុបប្រពន្ធនិងកូន ទាំងអស់៣នាក់ ។លុះដល់ចំណុចកើតហេតុ រថយន្តបើកបរហួសល្បឿនលឿនកំណត់ ក៏បុកម៉ូតូបណ្តាលឲ្យស្លាប់ទាំងគ្រួសារតែម្តង។

ចំណែកវត្ថុតាងត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមច្បាប់ និងប្រគល់សពឲ្យសាច់ញាតិគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់