ព័ត៌មានជាតិ

បែកធ្លាយ​រឿង​រកាំរ​កុះ និង​ការបោះឆ្នោត​មិន​ប្រកតី​របស់​មន្ទីរ​ព័ត៌មាន​ខេត្តកំព​ង់​ធំ មន្ត្រី​មួយចំនួន សុំលាលែង

​កំពង់ធំ​៖ បែកធ្លាយ​រឿង​ភាព​មិន​ប្រកតី​របស់​លោកស្រី ង៉ែត ណា​រី​ន ប្រធានស្តីទី​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ធំ ដែល​មាន​មន្ត្រី​ជាច្រើន​រូប​កើតទុក្ខ​មិន​សុខ​ពេញចិត្ត ចំពោះ​ការបង្កើត​ជា​បក្សពួក​និយម​និង​ចាត់ចែង​បោះឆ្នោត​ជ្រើសរើស​ប្រធាន​មន្ទីរ​ព័ត៌មាន ខេត្ត​កំពង់ធំ ដោយ​ពុំ​មាន​ការ​ចូល​ពី​បេក្ខភាព​ឈរឈ្មោះ សម្រាប់​ជ្រើសរើស នោះទេ គឺមាន​តែ​លោក ស្រី ង៉ែត ណា​រី​ន តែ​ម្នាក់ ហើយ​ការ​បោះឆ្នោត​មិន​មាន​ការ​លាក់​ការសម្ងាត់ គឺ​អ្នកបោះឆ្នោត​អាច​មើលគ្នា​បាន ជា​ហេតុ​ធ្វើឲ្យ មន្ត្រី​មួយចំនួន ខ្លបខ្លាច​ក៏​ចេះ​តែ​គូស​ឲ្យទៅ ដូច្នេះ​មន្ត្រី​នៃ​មន្ទីរ ព័ត៌មាន​ទាំងអស់​ទាមទារ​ភាពយុត្តិធម៌ ចង់បាន​ថ្នាក់ដឹកនាំ​ពិតប្រាកដ និង​មិន​ចង់​បាន​ភាព​រកាំ រ​កុះ​នៅក្នុង​មន្ទីរ នាំ​ឲ្យ​ថ្នាក់ដឹកនាំ​ខេត្ត​ឈោះក្បាល​វិញមុខ និង​ពិបាក​ដោះស្រាយ​ទៅ​ថ្ងៃក្រោយ​។​
KompongThom
​តាម​ការ​ឲ្យដឹង​ពី​ប្រភព​ពត៌មា​ន​ពី មន្ត្រី​បំរើការ​នៅ​អង្គភាព​ន្ទីរ​ពត៌មាន បាន​បង្ហើប​ឲ្យដឹងថា ការតំឡើងឋានៈ របស់​លោកស្រី ង៉ែត ណា​រី​ន ពិតជា​មាន​ភាព​មិន​ប្រកតី ដែល​មាន​ការឃុបឃិត​គ្នា រវាង​ថ្នាក់ដឹកនាំ​ក្នុង​ខេត្ត មួយចំនួន និង​ឃុបឃិត​ជាមួយ លោក ម៉ាន់ សារ៉ាន់ អតីត​ប្រធាន​មន្ទីរ​ចាស់ ចាត់តំ​ម្លើ​ង​ឋានៈ​ឲ្យ​លោកស្រី ង៉ែត ណា​រី​ន ក្នុង​មួយ​ឆ្នាំ រហូតដល់​ទៅ​៣​ដង​។ លោក​បាន​បន្តថា ជាធម្មតា​អ្នក​ដែល​មាន​សិទ្ធិ​ក្នុង ការ​ឈរឈ្មោះ​ឡើង​ជា​ប្រធាន​មន្ទីរ​បាន លុះត្រាតែ​មន្ត្រី​រូប​នោះ​មាន​(​កាំ ក​) ឡើងទៅ សម្រាប់​លោកស្រី ង៉ែត ណា​រី​ន មាន​កាំ​(​ប្រាក់ ខ​៣ .១៤) ទេ នៅក្នុង​លក្ខណ​មិន​អាច​ចុះ​ឈរឈ្មោះ​បោះឆ្នោត​បាន​នោះទេ ចំណែក ការបោះឆ្នោត​ពុំ​មាន​បន្ទប់សម្ងាត់ គឺ​បោះ​នៅក្នុង​សាលប្រជុំ ហាលវាល​ល្ហរ​ល្ហេវ ព្រមទាំង​បាន​ធ្វើ​ឲ្យ​សមាជិក​ដែល​ចូលរួម​បោះឆ្នោត​មាន​ការភ័យខ្លាច ក្នុងនោះ​ដែរ​ក៏​មាន​ភ្នាក់ងារ​ដែល​ជា​បក្សពួក​របស់លោក ស្រី ង៉ែត ណា​រី​ន បាន​ដើរ​ត្រួតពិនិត្យ​មើល​ថា តើ​មន្ត្រី​ណា​បោះឆ្នោត​ឲ្យ​អ្នកណា ? ជា​ហេតុ​ធ្វើ​ការបោះឆ្នោត​ពុំ​មាន​ភាព យុត្តិធម៌ ។ ប្រភព​ដដែល​ពី​មន្ត្រី​ជាច្រើន​រូប​បាន​មិន​ពេញចិត្ត នូវ​ទង្វើ​របស់​ការដឹក​នាំ​របស់លោក ស្រី ង៉ែត ណា​រី​ន ដែល​បាន​តាំងខ្លួន​ប្រៀបបាន​ទៅ​ហ្នឹង ថៅកែ និង​រីឯ​មន្ត្រី​កញ្ជះ​ដាច់​ថ្លៃ ដើរ​ចង្អុល ដើរ​បង្គាប់ស្តី​បន្តោស រួច​ចាកចេញ​ពី​កន្លែងធ្វើការ ដោយ​ពុំ​មាន​ភាព​ទទួលខុសត្រូវ ពេល​ត្រឡប់​មក​វិញស្តី​បន្តោស​ជរ​ប្រមាថ មន្ត្រី​រួច​ចាក់ចេញ​ទៅ​បាត់ ទង្វើ​ទាំងនេះ​បាន​ធ្វើឲ្យ មន្ត្រី​ជាច្រើន​រូប​កើត​ការ​មិន​ពេញចិត្ត ហើយ​ទាមទារ​ឲ្យ​យក អ្នក​ក្រៅ​ចូល​មក​ធ្វើជា​ប្រធាន​មន្ទីរ​ថ្មី ដើម្បី​ភាព​រីកចម្រើន​ក្នុង​ខេត្ត និង​សុខ​សន្តិភាព​រវាង​ថ្នាក់ដឹកនាំ និង​មន្ត្រី ព័ត៌មាន ដោយសារ​តែ​ទង្វើ​ការដឹកនាំ​ដោយ​គ្មាន បទពិសោធន៍ បាន​ធ្វើឲ្យ​មន្ត្រី​ជាច្រើនរូន ត្រៀម​និង​លាលែង ចេញ​ពី​មន្ទីរ​ពត៌មាន បើក​កាលណា​លោកស្រី ង៉ែត ណា​រី​ន បាន​ឡើង​ជា​ប្រធាន​មន្ទីរ​ពត៌មាន​ខេត្ត​កំពង់ធំ ។​
​មន្ត្រី​ពត៌មាន​ទាំងអស់ សំណូមពរ​ឲ្យ ឯកឧត្តម រដ្ឋមន្ត្រី​ក្រសួង​ព៌ត៌មាន និង​លោក អ៊ុត សំអន អភិបាលខេត្ត កំពង់ធំ រៀបចំ​បោះឆ្នោត​សារជាថ្មី ដោយ​មាន​ភាពយុត្តិធម៌ មាន​បន្ទប់សម្ងាត់ និង​មាន​បេក្ខភាព​ឈរឈ្មោះ​បោះ ឆ្នោត ស្របតាម​ច្បាប់ មិនមែន​បោះឆ្នោត​ដោយ​គ្មាន​អ្នក​ឈរឈ្មោះ មាន​តែ​ម្នាក់ឯង​មិន​អាច​ហៅថា បោះ ឆ្នោត​បាន​ទេ ហើយ​សុំ​ឲ្យ​ប្រកាស​ជា​សារ​ជា​រណៈ ក្នុង​ការជូនដំណឹង​ដល់​មន្ត្រី​តាម​ស្រុក ដោយ​ពុំ​មាន​ការ ជួបជុំ​ស៊ីផឹក​ទាក់ទាញ​ទឹកចិត្ត ក៏ដូចជា​ការសុំ និង​គំរាម ដែល​ជា​ហេតុ​ធ្វើឲ្យ​ប៉ះពាល់​ផ្លូវចិត្ត​របស់ មន្ត្រី ដើម្បី ផលប្រយោជន៍​បុគ្គល ៕

មតិយោបល់