ព័ត៌មានជាតិ

រថយន្តកាមារីបុកគូទរថយន្តសាំយ៉ុង ២គ្រឿង បណ្ដាលឲ្យមនុស្ស ៣នាក់ រងរបួសធ្ងន់

តាកែវ: នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ២និង៤៥នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត ត្រង់ចំណុចខាងត្បូងចូលវត្តព្រៃតូច ភូមិគោកដូង ស្រុកកោះអណ្ដែត ខេត្តតាកែវ។

រថយន្តម៉ាក កាមារី ស៊េរី១៩៩១ ពណ៌ទឹកប៊ិចចាស់ ពាក់ផ្លាកលេខ ភ្នំពេញ 2E-6219 អ្នកបើកបរឈ្មោះ សូ សីហា ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិព្រៃផ្ដៅ ស្រុកកៀនសាំង ខេត្តស្វាយរៀង។ អ្នករួមដំណើរឈ្មោះ អៀ ធីតា ភេទស្រី អាយុ ៤៣ឆ្នាំ ទីលំនៅភូមិព្រៃផ្ដៅ ស្រុកកៀនសាំង ខេត្តស្វាយរៀង បានធ្វើដំណើរពីត្បូង ទៅជើង បានបុកគូទរថយន្តម៉ាក សាំយ៉ុង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AP-1660 ស៊េរី២០០២ រួចជ្រុលទៅបុករថយន្តមួយគ្រឿងទៀតម៉ាក សាំយ៉ុង ពណ៌លឿង ពាក់ផ្លាកលេខ ភ្នំពេញ 2AY-8370 ស៊េរី២០០០ បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ ៣នាក់ ។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក និងកសាងសំណុំរឿងទៅតាមនីតិវិធី ចំពោះជនរងគ្រោះ ត្រូវបានរថយន្តដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ៕

មតិយោបល់