ព័ត៌មានជាតិ

ជនសង្ស័យ​បី​នាក់​ដែល ល្បួង​ក្មេង​ស្រី អាយុ​១៤​ឆ្នាំ រំលោភ​សេពសន្ថវៈ និង​ប្លន់​ដ៏​សកម្ម​ត្រូវ​កម្លាំង​អាវុធហត្ថ​ខេត្ត​ចាប់បាន​

បន្ទាយមានជ័យ​៖ ជនសង្ស័យ​បីនាក់​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខេត្ត​បន្ទាយ​មានជ័យ​ចុះ បង្ក្រាប​ពាក់ព័ន្ធ​នឹង​ប ទ​ល្មើស​ប្លន់ រំលោភ​សេព​សន្ធ​វៈ​និង​ចែកចាយ​គ្រឿង​នៅ​ចំនុច​ចំណុច​ផ្លូវ​ចូល​ស្តង់​តា​ងួន​ស្ថិតក្នុង​ភូមិ​ប៉ា​លិលេ​យ្យ​២​សង្កាត់​ប៉ោយប៉ែត​ក្រុង​ប៉ោយប៉ែត​វេលាយប់​ឈានចូល​ថ្ងៃទី​២៦ ខែ​សីហា ឆ្នាំ​២០១៤​។ ជនសង្ស័យ​បីនាក់ មាន ឈ្មោះ ជា រ៉ូ ហៅ​ជាតិ ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ ទី​២. ឈ្មោះ​ផន ចាន់នី ភេទ​ប្រុស​អាយុ ២១​ឆ្នាំ និង​ទី​៣. ឈ្មោះ ឈៀង ហៃ ភេទ​ប្រុស​អាយុ​២២​ឆ្នាំ អ្នក​ទាំង​បី​មាន​ទីលំនៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។

​លោក​ឱ បូ​រិន្ទ មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​បានឲ្យដឹងថា មូលហេតុ​ដែល​នាំឲ្យ​ឈាន​ដល់​ការចាប់ខ្លួន​ជនសង្ស័យ​ទាំង​បី​នោះ ដោយសារតែ​ពួកគេ​ល្បួង​ក្មេង​ស្រី អាយុ​១៤​ឆ្នាំ រំលោភ​សេពសន្ថវៈ នៅ​នឹង​ផ្ទះសំណាក់​ថ្ម ពេជ្រ ក្នុង​ក្រុង​សិរីសោភ័ណ​កាលពី​ថ្ងៃ​ទី​២៥ ខែ​សីហា​។ ក្រោយ​ធ្វើ​សកម្មភាព​រួច​ជនសង្ស័យ​ទាំង​បី​បាន​បើក​រថយន្ត​ឆ្ពោះ​ទៅ​ក្រុង​ប៉ោយប៉ែត​ក៏​ត្រូវបាន ស្ទាក់​ចាប់​ខ្លួន​តែម្ដង​ត្រង់​ចំនុច​កើតហេតុ​ខាងលើ​។

​ក៏​បង្ក្រាប​តែម្តង ដោយ​កម្លាំង​អាវុធហត្ថ រឹបអូស​មាន​វត្ថុតាង​មាន​គ្រឿងញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីនជាង​១០០០​គ្រាប់​និង​គ្រឿងញៀន​ប្រភេទ​មេតំ​ហ្វាតា​មីន​ម្សៅ​ហៅ​ខេ​ទឹកកក​ផ្កាឈូក​និង ចំនួន ៥១៤,៦០ ក្រាម និង​អាវុធ​២​ដើម​មាន​អាវុធ​ធុន​ខ្លី​K៥៩​ចំនួន​១​ដើម​មាន​៤​គ្រាប់​អាវុធ​ឆ្នៃ​១​ដើម ដាវ​សាំ​ម៉ូ​រ៉ៃ​ចំនួន​៣​រួម​ទាំង​សំភា​រះ​ចែកចាយ​និង​ជក់​គ្រឿងញៀន​និង​រថយន្ត​ធុន​បា​ឡែន​១​គ្រឿង​ដែល​ជនសង្ស័យ​ធ្វើ​សកម្មភាព​ពាក់ព័ន្ធ​បទល្មើស ៕​
Rape

មតិយោបល់