តើប្រទេសណាខ្លះជាប្រទេសដែលផលិតកំពូល នៅក្នុងប្រទេសអាហ្វ្រិក? ប្រេងគឺជាឧបករណ៍ដែលមានអនុភាព ច្រើនបំផុត នៅក្នុងវិស័យ ឧស្សាហកម្ម លើពិភពលោក។ នៅបណ្តាប្រទេសដែលមានអំណាចបំផុត លើពិភពលោក តែងតែរត់រក នូវធនធាន ដែលត្រូវការជាចាំបាច់ និងកើតឡើងដោយឯកឯងនេះផងដែរ។ អាហ្វ្រកត្រូវបានគេស្គាល់ថាជាប្រទេសមួយដែលផលិតប្រេង ធំបំផុត នៅក្នុងបជ្ឈឹមបូព៌ា ។សក្តានុពល ជាមួយនឹងការុករករ៉ែ ប្រេង នៅតំបន់ខ្លះ មិនទាន់បានធ្វើ ដោយសារតែសម្អាងទៅលើ ហេតុផល ថា រដ្ឋាភិបាលកំពុងអភិវឌ្ឍន៍ ។ក្រៅពីអាហ្វ្រិ នៅមានបណ្តាប្រទេសផ្សេងទៀត កំពុងធ្វើការអភិវឌ្ឍន៍រុករករ៉ែប្រេង ដូចជា កេនយ៉ា និង អ៊ុហ្កានដា ដែលកំពុងចាប់ផ្តើមធ្វើការផលិត។
ដោយឡែកជាមួយនឹងគ្នានេះដែរ នៅខាងក្រោមនេះដែរ ជាបញ្ជីប្រទេសទាំង ១០ ស្ថិតនៅក្នុងទ្វីបអាហ្វ្រិក ដែលរុករករ៉ែប្រេង ដ៏សំខាន់ក្នុងឆ្នាំ ២០១៣ នេះ៖
១០.អាហ្វ្រិកខាងត្បូង ៖ គឺជាប្រទេសមួយដែលផលិត ប្រេង ក្នុងមួយថ្ងៃៗ បាន ១៩១០០០ បារែល ។អាហ្វ្រិកខាងត្បូងជាប្រទេសមួយ ដែលមានជាងគេបំផុត របស់ទ្វីបអាហ្វ្រិក។ប្រទេសនេះដែរ សេដ្ឋកិច្ចរបស់ខ្លួនកំពុងដើរ ដោយសំឡឹងទៅលើដំណើរការអណ្តូងប្រេង នៅពេលអនាគត់ ដើម្បីពង្រីកអាជីវកម្ម។
https://i1272.photobucket.com/albums/y389/domneng/Decore/Decore173/Top10Oil8_zps22ef0c49.jpg
៩. Gabon គឺស្ថិតនៅក្នុងចំណាត់ទី ៩ ដែលផលិតប្រេងធំជាងគេ នៅអាហ្វ្រិក ដោយផលិតបាន ២៤១.៧០០ បារែល ក្នុងមួយថ្ងៃ។
https://i1272.photobucket.com/albums/y389/domneng/Decore/Decore173/Top10Oil5_zps8efe5c98.jpg
៨.សាធារណៈរដ្ឋកុងហ្គោ ៖ ស្ថិតលេខរៀង ទី ៨ ក្នុងចំណោម ១០ ប្រទេសដែលផលិតប្រេងធំនៅអាហ្វ្រិ ។ មួយថ្ងៃៗ សាធារណៈរដ្ឋកុងហ្គោ អាចផលិតបានប្រេង ២៧៤.៤០០ បារែល ។
https://i1272.photobucket.com/albums/y389/domneng/Decore/Decore173/Top10Oil10_zps28fd6ef8.jpg
៧. ប្រទេស Equatorial Guinea ស្ថិតនៅលេខរៀងទី ៧ ដែលផលិតប្រេង នៅអាហ្វ្រិកនេះ ។ចំនួនដែលផលិតបានក្នុងមួយថ្ងៃគឺ ៣៤៦.០០០ បារែល ដែលធ្វើឲ្យកំណើនសេដ្ឋកិច្ចកើនឡើង ផងដែរ។
https://i1272.photobucket.com/albums/y389/domneng/Decore/Decore173/Top10Oil4_zps0f390ff1.jpg
៦ . ប្រទេសស៊ូដង់ ៖គឺជាប្រទេសទី ៦ ដែលផលលិតប្រេងនៅអាហ្វ្រិ ដោយផលិតបានជាប្រចាំថ្ងៃ ៤៨៧.០០០ បារែល ។
https://i1272.photobucket.com/albums/y389/domneng/Decore/Decore173/Top10Oil9_zps166c6ef3.jpg
៥.ប្រទេសអេហ្ស៊ីប ៖ កំណើតសេដ្ឋកិច្ចប្រទេសនេះដើរដោយរលូន អាស្រ័យលើធនធានរ៉ែប្រេង ដោយបង្កើតបាន ៦៨០.០០០ បារែល ក្នុងមួយថ្ងៃ។
https://i1272.photobucket.com/albums/y389/domneng/Decore/Decore173/Top10Oil3_zpseac0ae79.jpg
៤.ប្រទេសលីប៊ីយ៉ា ៖ ផលិតប្រេងបានជាប្រចាំថ្ងៃ ១.៧ លានបារែល និងនាំចេញ ១.២ លានបារែល។ ប្រទេសនេះដែរ ហាកដូចជាធ្លាក់កូដ បន្ទាប់ពីមេដឹកនាំផ្តាច់ការ Gadaffi ធ្លាក់ចេញពីតំណែង និងស្លាប់បាត់ទៅ។
https://i1272.photobucket.com/albums/y389/domneng/Decore/Decore173/Top10Oil6_zpsb8f35cae.jpg
៣.អាហ្គោឡា ជាប្រទេសផលិតប្រេង កំពូល ទី ៣ ដោយមួយថ្ងៃៗ ផលិតបាន ១.២ បារែល និងឈរលើលេខរៀងទី ៧ នៅលើពិភពលោក ។
https://i1272.photobucket.com/albums/y389/domneng/Decore/Decore173/Top10Oil2_zpsb4cbaf2f.jpg
២.ប្រទេស អាលហ្សេរី ដែលផលិតប្រេងបាន ២.១ លានបារែល ជាប្រចាំថ្ងៃ តែក្រោយមកហាក់ដូចជាធ្លាក់កូដ ដោយសារតែប្រធានជាន់ខ្ពស់ និង ប្រធានប្រតិបត្តិ ក្រុមហ៊ុនផលិតប្រេង ក្នុងប្រទេសនេះ មានរឿងអាស្រូវ ។
https://i1272.photobucket.com/albums/y389/domneng/Decore/Decore173/Top10Oil1_zps897c1c2b.jpg
១.នីហ្សេរីយ៉ា ៖ ជាប្រទេសដែលផលិតប្រេងធំជាងគេ នៅលើពិភពលោក ដោយអាចផលិតបាន ២.២ លានបារែល ក្នុងមួយថ្ងៃ និងក្លាយជាប្រទេសទី ៤ ក្នុងការផលិតប្រេងនៅលើពិភពលោក៕
https://i1272.photobucket.com/albums/y389/domneng/Decore/Decore173/Top10Oil7_zps8d05cb57.jpg
ព័ត៌មានជាតិ
មតិយោបល់