ព័ត៌មានជាតិ

យុវវ័យ​កម្ពុជា អាច​នឹង​លែង​ហូប​ជើងមាន់ ខណៈ​ធ្លាយ​រឿងអាស្រូវ​នៅ​ចិន​ ជើងមាន់ផ្ទុកសារធាតុគីមីប៉ះពាល់សុខភាពយ៉ាងធ្ងន់ធ្ងរ​

​ប្រភព​ព័ត៌មាន​ស៊ីន​ហួរ ដែល​ចុះផ្សាយ​នៅ​ថ្ងៃ​ទី ២៦ ខែ សីហា​នេះ បានឲ្យដឹងថា ប៉ូលិស​ចិន បាន​ចាប់ខ្លួន មនុស្ស ៣៨ នាក់ ពី​បទ​សង្ស័យ ពី​ធ្វើ និង​លក់ ជើងមាន់​កខ្វក់ ដែល​ជា​ប្រភេទ អាហារ​សំណព្វ​របស់​ជនជាតិ​ចិន ។​

​ប៉ូលិស ក្នុង​តំបន់ Yongjia នា​ភាគ​ខាងកើត ខេត្ត Zhejiang កាលពី​ថ្ងៃអាទិត្យ​កន្លង​ទៅ​បានឲ្យដឹងថា ជើងមាន់​ជាង ៣ ម៉ឺន តោន ដែល​ផ្ទុក​ដោយ​សារធាតុ hydrogen peroxide ដែល​គេ​ប្រើ​លើ​ជើងមាន់​នេះ ភាគច្រើន​ត្រូវបាន​ប្រើប្រាស់​នៅក្នុង​រោងចក្រ និង​វិស័យ​វេជ្ជសាស្ត្រ ដើម្បី​រំងាប់​មេរោគ​។ ក្នុង​នោះ​ប៉ូលិស​បាន​វាយ​ឆ្ម​ក់ រោងចក្រ​ចំនួន ៩ និង ៤ ខេត្ត​ក្នុង​នោះ​មាន Jiangsu, Anhui, Henan និង Guangdong ហើយ​កំពុង​បន្ត​ស្វែង​ចាប់​មេខ្លោង ចំនួន ១១ រូប​ផ្សេងទៀត ។​

​ខេត្ត Zhejiang គឺ​មូលដ្ឋាន ផលិត អាហារ​ឆ្ងាញ់​ពី​សាច់​មាន់ ក្នុងនោះ​មាន ជើង និង​ក្បាលមាន់ ។ ទោះបីជា​យ៉ាង​ឧស្សាហកម្ម​នេះ កំពុង​ច្របូកច្របល់​ក្នុង​រឿង​អាស្រូវ បន្ទាប់​ពី​រោងចក្រ​ជាច្រើន បាន​បន្ថែម​សារធាតុ​គីមិ ច្រើន​ហួស លើ​ជើងមាន់ និង​សាច់មាន់ ដើម្បី​ទុក​ឲ្យបាន យូរ និង​ស ៕​
High_Quality_Processed_Grade_A_Frozen_font
chicken_feet_cooke_1767971i

មតិយោបល់