បាំរាំង៖កីឡាករ Radamel Falcao បានប្រាប់ដល់ក្លិប Arsenal ថា គាត់បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីចូលរួមលេងជាមួយនឹងក្លិបនេះ ក្នុងលក្ខណៈខ្ចីជើង រហូតដល់ចប់រដូវកាល ដើម្បីបន្ថយវិបត្តិ ខ្វះខ្សែប្រយុទ្ធរបស់ពួកគេ។
ក្លិបកាំភ្លើងធំ Arsenal បច្ចុប្បន្ន ស្ថិតក្នុងភាពចលាចល បន្ទាប់ពីខ្សែប្រយុទ្ធ ជួបមុខរបស់គេ Olivier Giroud បានរងរបួសយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែ Radamel Falcao បានផ្តល់ឲ្យពួកគេនូវដំណោះស្រាយមួយ ។
កីឡាករ សញ្ជាតិកូឡ៊ុំប៊ី បានកំពុងផ្តល់លទ្ធភាពខ្ចីជើង ពីក្លិប Monaco របស់គាត់ ដើម្បីចូលរួមលេងជាមួយនឹងកាំភ្លើងធំ ។ នេះបើយោងតាមសារព័ត៌មាន Daily Telegraph ។
វាត្រូវបានគេអះអាងថា ខ្សែប្រយុទ្ធរូបនេះ កំពុងក្រាញននៀល ធ្វើដំណើរទៅកាន់ ពហុកីឡដ្ឋាន Emirates Stadium សម្រាប់រដូវកាលនេះ ដោយបដិសេធជាមួយនឹង Real Madrid ។
ក្នុងនោះក្លិប Monaco បានជួល កីឡាករ Falcao ក្នុងតម្លៃ ២០ លានផោន ប្រហែល ៣៣ លានដុល្លារ ដែលជាតម្លៃមួយខ្ពស់ ដោយគ្រប់ដណ្តប់លើប្រាក់ឈ្នួល និងប្រាក់រង្វាន់របស់គាត់ ។
ក្រុមកាំភ្លើងធំ កំពុងពិចារណាជាមួយនឹងជម្រើសរបស់ពួកគេ ជាមួយនឹងសេចក្តីប្រកាស លើរបួសកីឡាករ Giroud ៕
មតិយោបល់