ព័ត៌មានជាតិ

លោះព្រលឹងទាំងព្រឹកហ្មង ម៉ូតូពីរគ្រឿងពន្លះគ្នា ដេកស្ដូកទាំងសងខាង

កណ្ដាល: គ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូពីរគ្រឿងប៉ះគ្នា បណ្ដាលឲ្យរបួសធ្ងន់២នាក់ កាលពីវេលា ៧ ព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨ នៅផ្លូវលេខ២១ ស្ថិតក្នុងភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។

ម៉ូតូបង្កម៉ាកហុងដា គុបជ្រុង សេ៩០ ពណ៌ទឹកប៊ិចចាស់ ពាក់ស្លាកលេខកណ្ដាល1H-3428 បើកបរដោយឈ្មោះ កាក់ ហម ភេទប្រុស អាយុ៧៥ឆ្នាំ មុខរបរកសិករ (មិនពាក់មួកការពារ) មានទីលំនៅភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល បានបត់ឆ្លងថ្នល់ពីកើតទៅលិច ស្របពេលនោះ ក៏មានម៉ូតូម៉ាកស៊ុយហ្សុយគីស្មាស់ សេ១១០ ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល1T-4615 បើកដោយឈ្មោះ ហង់ បូរី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរនិស្សិតឆ្នាំទី២ (ពាក់មួកការពារ) មានទីលំនៅភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្ដកណ្ដាល មកបុក បណ្ដាលដួលរងរបួសធ្ងន់ចំនួន២នាក់ និងខូចខាតម៉ូតូទាំងសងខាង ធ្ងន់១គ្រឿង ។

បច្ចុប្បន្នវត្ថុតាងទាំងពីរ ត្រូវបានសមត្ថកិច្ចយកមករក្សាទុក នៅអធិការដ្ឋាន នគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីនៃច្បាប់ ។ ចំណែកជនរងគ្រោះទាំងពីរនាក់ ត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅភ្នំពេញរៀងៗខ្លួន៕

មតិយោបល់