ព័ត៌មានជាតិ

ជម្ងឺ​មើល​ពុំជា​ក៏​ដាច់ចិត្ត​ចងក​សំលាប់ខ្លួន​នៅ​ក្រោយ​មន្ទីរពេទ្យ​​​​

​ខេត្ត​បន្ទាយមានជ័យ ៖​បុរស​ម្នាក់​ដោយសារ​មាន​ជម្ងឺ​ប្រចាំកាយ​មើល​ពុំជា​ត្រូវបាន​គេ​ដឹក​យក​មក​ទុក​ចោល​នៅ​មន្ទីរពេទ្យ​កម្ពុជា ជប៉ុន​ស្រុក​មង្គល​បូរី​ដោយ​គ្មាន​អ្នក​ថែទាំ​ផង​ក៏​ដាច់ចិត្ត​យក​ក្រ​ម៉ា​ទៅ​ចងក​សំលាប់ខ្លួន​នៅ​របង​មន្ទីរពេទ្យ​ចង​និង​លួស​បន្លា​ក្រោយ​មន្ទីរពេទ្យ​ស្លាប់​យ៉ាង​អាណោចអាធម៌​។​ហេតុ​ការ​បុរស​កងក​នោះ​នៅវេលា​ម៉ោង ៩.00 នាទី ព្រឹក​ថ្ងៃ​ទី ២៧ ខែ​សីហា​.​ឆ្នាំ​២០១៤​នៅ ចំណុច​របង​មន្ទីរពេទ្យ​ខាងក្រោយ ស្ថិតក្នុង​ភូមិ កោះ​កែវ ឃុំ​ឫស្សី ក្រោក ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ​។​លោក​វី​រះ​សេនី​យ៍ ត្រី រស់​សំបូ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​មង្គល​បូរី​បាន​ប្រាប់ឲ្យដឹង​ថា ជនរងគ្រោះ​ឈ្មោះ សៅ សារឿ​ន ប្រុស អាយុ ៤៧ ឆ្នាំ រស់នៅ​ភូមិ​ពង្រ ឃុំ​សឹង្ហ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ។​

​លោករ​ស់​សំបូ​បាន​បន្ត​ថា​តាម​ការស្តា​វ​ជ្រាវ​ជនរងគ្រោះ ត្រូវ​គេ​ដឹក​យក​មក​ទុកចោល​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កម្ពុជា​-​ជប៉ុន​មង្គល​បូរី​កាលពី​ថ្ងៃ​ទី​២៤​ខែ​សីហា​ឆ្នាំ​២០១៤ វេលា​ម៉ោង​៨.២០​នាទី​នៅ​សាល​បន្ទប់​អ្នក​ជម្ងឺ​ទូទៅ​គ្រែ​លេខ​៦២​ដោយ​គ្មាន​អ្នក​កំដរ​ដូច​អ្នក​ជម្ងឺ​ផ្សេង​ឡើយ​។​បុរស​នោះ​ក៏​រត់ចេញ​ពី​មន្ទីរពេទ្យ​បាត់​ខ្លួន​នៅ​វេលា​ចន្លោះ​ម៉ោង​១ ទៅ​ម៉ោង ២ និង ០០ នាទី​រំលង​អាធ្រា​ត្រ​ថ្ងៃទី ២៦​ខែ​សីហា​ឆ្នាំ​២០១៤​ឈានចូល​ថ្ងៃ​ទី ២៧ ខែ​សីហា ឆ្នាំ​២០១៤​។​តាម​ការសន្និដ្ឋាន​របស់​សមត្ថកិច្ច​ឲ្យដឹងថា ការចងក​សម្លាប់ខ្លួន​នេះ​អាច​បណ្តាលមកពី​តូចចិត្ត​នឹង​ជំងឺ​ហើយ​គ្មាន​អ្នក​មក​ថែទាំ ។​សព​ខ្មោច​ចង​ក​នោះ​ត្រូវបាន​ពេទ្យ​ចាត់ចែង​យកទៅ​បូជា​តាម​ប្រពៃណី​ក្នុង​ថ្ងៃ​នោះ​ផង​ដែរ​ព្រោះ​ជា​ខ្មោច​គ្មាន​ញាតិសណ្តាន​៕​
image-19

មតិយោបល់