ព័ត៌មានជាតិ

មាន់​ខ្នាយ​មាស ទិញ​ខ្សែការពារ​កណ្តាល Federico Fazio ពី Sevilla

​អង់គ្លេស​៖ ក្លិប​មាន់​ខ្នាយ​មាស Tottenham បាន​ចុះហត្ថលេខា ជាមួយនឹង​ខ្សែការពារ Federico Fazio រយៈពេល ៤ ឆ្នាំ ដោយ​ទិញ​ពី​ក្លិប​អេ​ស្ប៉ា​ញ Sevilla ។​
​ជាមួយ​នឹង​ការលក់​កីឡាករ Michael Dawson ទៅកាន់ Hull City ក្លិប​មាន់​ខ្នាយ​មាស ដែល​ស្ថិតនៅ​ភាគ​ខាងកើត​ទីក្រុង ឡុង​ដ៏ បាន​ប្រញាប់ប្រញាល់​ទិញ កីឡាក​រវ័យ ២៧ ឆ្នាំ Federico Fazio ជួស​ខ្សែការពារ​កណ្តាល​វិញ ។​

Federico Fazio បាន​ប្រាប់​ដល់​គេហទំព័រ​ក្លិប​ថា “​ខ្ញុំ​ពិតជា​សប្បាយរីករាយ​ខ្លាំងណាស់ ដែល​បាន​មកលេង​នៅ​ក្លិប​នេះ ជា​ជា​ក្លិប​ដ៏​អស្ចារ្យ និង​មាន​កីឡាករ​ល្អ ” ។​កីឡាករ​នេះ​បន្តទៀតថា “​ការមកដល់​ក្លិប​មាន់​ខ្នាយ​មាស ព្រោះ​តែ​ខ្ញុំ​គិតថា វា​ជា​ក្រុម​ល្អ ក្លិប​ល្អ ហើយ​ក្លិប​នេះ​ជា​ក្លិប​ប្រវត្តិសាស្ត្រ​ក្នុង លី​ក​នៃ​ប្រទេស​អង់គ្លេស​ផងដែរ​” ។​
​កីឡាករ​សញ្ជាតិ​អា​ហ្សង់​ទីន​រូបនេះ នឹង​បង្ហាញ​ទម្រង់​លេង​របស់ខ្លួន នៅពេល​ដែល​មាន់​ខ្នាយ​មាស ប៉ះ ហង្ស​ក្រហម នៅ ពហុ​កីឡដ្ឋាន White Hart Lane នា​ថ្ងៃ​អាទិត្យ ខាងមុខនេះ ៕

Federico Fazio

មតិយោបល់