ព័ត៌មានជាតិ

ក្លិប AC Milan សំឡឹង Fernando Torres យកមក​ជំនួស​កន្លែង Balotelli

​អ៊ីតាលី ៖ នាយក​ប្រតិបត្តិ​ក្លិប AC Milan លោក Adriano Galliani បានបញ្ជាក់​ថា ការចាប់អារម្មណ៍​ចុះហត្ថលេខា​លើ​ខ្សេប្រយុទ្ធ តោ​ខៀវ Chelsea លោក Fernando Torres កំពុងតែ​សំឡឹង​មើល​យក​ជំនួស​ខ្សែប្រយុទ្ធ Balotelli ផ្លាស់​ទៅ​ហង្ស​ក្រហម ក្នុងតម្លៃ ១៦ លាន​ផោន ប្រហែល ២៦,៦០ លាន​ដុល្លារ ។​

​មុន​នឹង​ទីផ្សារ​ផ្ទេរ​កីឡាករ​បិទ នៅ​រដូវ​កាល​នេះ ក្លិប AC Milan បើក​ការជំរុញ​របស់​ពួកគេ​ដើម្បី​ស្វែងរក ខ្សែ​ប្រយុទ្ធ ក្នុងនោះ Fernando Torres ជា​គោលដៅ ដែល​ត្រូវ​ចុច​យក និង​រំពឹងថា អាច​ចរចារ​តម្លៃ ក្នុង​ពេល​ឆាប់ៗ ។​

​កីឡាក​រវ័យ ៣០ ឆ្នាំនេះ ការលេង​របស់​ខ្លួន​នៅ​តោ​ខៀវ​កំពុង​ប៉ះពាល់ ដោយសារតែ​មាន​កីឡាករ​ចំណូល​ថ្មី Diego Costa និង Didier Drogba ជា​ជម្រើស​ដំបូង ដូចនេះ​ខ្លួន​ត្រូវ​នៅ​អង្គុយ​នៅ​កៅ​អ៊ី ហើយ​អាច​នឹង​ចាកចេញ​ទៅ​កាន់​អ៊ីតាលី ៕​
torres_1679072a

មតិយោបល់