ព័ត៌មានជាតិ

មាន់​ខ្នាយ​មាស​ចង់​ខ្ចី ខ្សែ​ប្រយុទ្ធ Danny Welbeck ពី​បិសាច​ក្រហម​

អ្នក​ចាត់ការ​ទូទៅ​ក្លិប​មាន់​ខ្នាយ​មាស Mauricio Pochettino កំពុង​ដាក់​គោលដៅ​ខ្លួន ដោយ​ខ្ចី​កីឡាករ ខ្សែ​ប្រយុទ្ធ Danny Welbeck ពី​បិសាច​ក្រហម ។​
​ទំព័រ Daily Mail ចុះផ្សាយ​ថា លោក Mauricio Pochettino បានឃើញ ភាព​បរាជ័យ​ដ៏​អាម៉ាស​របស់​បិសាច​ក្រហម នៅ Milton Keynes បាន​ធ្វើឲ្យ លោក ភ្ញាក់ខ្លួន​មើល​ទៅ​កាន់​កីឡាករ Danny Welbeck ។​

​មាន់​ខ្នាយ​មាស បាន​ចាប់អារម្មណ៍ លើ​កីឡាករ បិសាច​ក្រហម​ជា​ច្រើន​ដើម្បី​ចុះហត្ថលេខា ។​ទន្ទឹម​ជាមួយនឹង​គ្នា​នេះ​ដែរ​មាន់​ខ្នាយ​មាស ទើបតែ​ចុះ​កុងត្រា ៤ ឆ្នាំ​ជាមួយនឹង​ខ្សែការពារ​កណ្តាល ក្លិប Seivlla ក្នុ​តម្លៃ ៨ លាន​ផោន ប្រហែល ១៣ លាន​ដុល្លារ អាមេរិក ហើយ​ក៏​កំពុងតែ​ល្បួង Jay Rodriguez ពី Southampton ផងដែរ ៕

welbeck.gif-99205

មតិយោបល់