ព័ត៌មានជាតិ

ពលរដ្ឋ​ថៃ​មាន​អារម្មណ៍​ថា ខ្លួន​ត្រូវ រដ្ឋាភិបាលយោធា​ក្បត់​

​ប្រជាកសិករ​ថៃ​កម្មករ​ពិសេស​អ្នក ចម្ការកៅស៊ូ​ដែល​បាតុកម្ម​ប្រឆាំង​រដ្ឋា​ភិ បាល​របស់​លោកស្រី​យី​ង​ឡាក់ ស៊ីណា វ៉ា​ត្រា​កាលពី​ខែ​ឧសភា ឈាន​ដល់​ការធ្វើ រដ្ឋប្រហារ ពេលនេះ​មាន​អារម្មណ៍​យល់ ឃើញថា ខ្លួន​កំពុងតែ​ត្រូវបាន​រដ្ឋា​ភិ បាល​យោធា​ក្បត់ ដោយសារ​តែ​រដ្ឋា​ភិ បាល​យោធា​មិន​បាន​ដោះស្រាយ​ពី​តម្លៃ កៅស៊ូ​ឱ្យ​បាន​សមស្រប ។​

​ថៃ​ជា​ប្រទេស​ដែល​នាំចេញ​កៅស៊ូ​ធំ ជាង​គេ​បំផុត​នៅ​ទូទាំង​ពិភពលោក ប៉ុន្ដែ តម្លៃ​កៅស៊ូ​កាន់តែ​ធ្លាក់​ចុះ​ពី​មួយថ្ងៃ​ទៅ មួយថ្ងៃ ហើយ​រដ្ឋាភិបាល​យោធា​មិន បាន​ផ្ដល់​ជំនួយ​ដល់​ពលរដ្ឋ​ដាំ​ចម្ការ​កៅ ស៊ូ​នោះឡើយ ។ លោក Somkid Unping ជា​កសិករ មួយរូប​ក្នុង​ចំណោម​កសិករ​ដាំ​ចម្ការ កៅស៊ូ​ដែល​ចូលរួម​ធ្វើ​បាតុកម្ម​ប្រឆាំង រដ្ឋាភិបាល​លោកស្រី​យី​ង​ឡាក់ ដោយ សង្ឃឹមថា រដ្ឋាភិបាល​ថ្មី​នឹង​ជួយ​ដោះ ស្រាយ​រាល់​កង្វល់ និង​ការចង់បាន​របស់ ប្រជាកសិករ ។​

​ផ្ទុយទៅវិញ​ស្ថានភាព កាន់តែ​ធ្ងន់​ជាង​ពេល​លោកស្រី​យី​ង​ឡាក់ កាន់តំណែង​ទៅទៀត ។ ចាប់តាំងពី​រដ្ឋាភិបាល​រង​ការធ្វើ​រដ្ឋ ប្រហារ​នា​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១៤ ទំនុកចិត្ដ​របស់​ប្រជាកសិក​រថៃ​កាន់តែ បាត់បង់​បន្ដិច​ម្ដង ។ កសិករ​ថៃ​មួយរូប បានឱ្យដឹងថា​“​យើង​ខិតខំ​អត់ធ្មត់​ជាច្រើន ខែ​ចូលរួម​ធ្វើ​បាតុកម្ម​ដោយ​សង្ឃឹមថា រដ្ឋាភិបាល​ថ្មី​នឹង​មិន​ធ្វើ​ប្រងើយ​កន្ដើយ ជាមួយ​កសិករ ប៉ុន្ដែ​ពេល​នេះ យើង​មាន អារម្មណ៍​ថា កំពុងតែ​ត្រូវបាន​រដ្ឋា​ភិ បាល​ថ្មី​ក្បត់​ទំនុកចិត្ដ ។ កាលពី​ថ្ងៃ​ទី​២៥ ខែ​សីហា នាយក​រដ្ឋ មន្ដ្រី​ប្រា​យុទ្ធ ចាន់​អូ​ចា ត្រូវបាន​ព្រះ មហាក្សត្រ​ថៃ​ត្រាស់បង្គាប់​តែងតាំង​ជា នាយករដ្ឋមន្ដ្រី​ក្នុង​ការកែទម្រង់​ប្រទេស ជាតិ ។​

​ក្រោយ​ការតែងតាំង លោក ប្រា​យុទ្ធ ចាន់​អូ​ចា បានប្រកាសថា រដ្ឋា ភិបាល​របស់​លោក​មាន​គោលន​យោ បាយ​ផ្ដល់ជំនួយ​ដល់​ប្រជាកសិករ​តាម រយៈ​ការឱ្យខ្ចីប្រាក់​ទិញ​ជី ថ្នាំ​សង្កូត​សម្រាប់ បាញ់ បាច ស្រែ ។ ប៉ុន្ដែ​សម្រាប់​ប្រជា កសិករ​វិញ ការ​ជំនួយ​ទាំងនោះ​មិន​គ្រប់ គ្រាន់​នោះឡើយ​៕

2014-08-29_071500

មតិយោបល់