បន្ទាយមានជ័យ៖កម្លាំងសមត្តកិច្ចចម្រុះសហការណ៍គយចល័តឃាត់ចាប់ ម៉ូតូចំរុះគេចពន្ធដែលដឹកតាមរថយន្ត Fuso យីឌុបកាលពីបៀតភ្លឺ ថ្ងៃទី 29 ខែសីហាឆ្នាំ 2014 នៅលើកំណាត់ផ្លូវជាតិ 59 មុខច្រកបឹងបេងស្ថិតក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យគ្រាក្រុមឈ្មួញកំពុងដឹកបំរុងនាំចូលមកក្នុងខេត្ត។
លោក កង ធឿន ប្រធានគយចល័តផ្លូវជាតិលេខ 5 បានអោយដឹងថាម៉ូតូទាំង 11 គ្រឿងដែលចាប់បានមានម៉ាក ឃ្លីក 5 គ្រឿង ម៉ាក ស្គុបពី 3 គ្រឿង ស៊ីប៊ីអ័រ 2គ្រឿងនិង msx 1គ្រឿងនិងបានឃាត់រថយន្តជាមធ្យោបាយដឹកមួយគ្រឿងម៉ាក់ fusoពាក់ស្លាកលេខតាកែវ 3A 0135 ផងដែរ។
បច្ចុប្បន្នវត្ថុតាងបាននាំយកមករក្សាទុកនៅចំនុចគយចល័តស្ថិតក្នុងភូមិគាបសង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណ។ សូមបញ្ជាក់ថា បទល្មើសឆ្លងដែននៅក្នុងស្រុកម៉ាឡៃ បច្ចុប្បន្ននេះកំពុង តែកើត មានឡើងពេញបន្ទុក ការដែលកើតមានច្រើននេះត្រូវបានគេដឹងថា មានការឃុបឃិត គ្នាជាប្រពន្ធ័ហើយប្រមូលផលប្រយោជន៍តាមជំនាញ៕
មតិយោបល់