ព័ត៌មានជាតិ

Update៖ ស្ត្រីម្នាក់មានជំងឺប្រចាំកាយដេកស្លាប់ក្នុងដីឡូត៍បង្កការភ្ញាក់ផ្អើលនៅ…

ភ្នំពេញ: ស្ត្រីម្នាក់មានជំងឺប្រចាំកាយនិងឧស្សាហ៍ផឹកស្រាជាច្រាំផងនោះបានដើរចូលដីឡូត៍មួយកន្លែងដេកស្លាប់បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០១៩ ស្ថិតក្នុងដីឡូត៍មួយកន្លែងដែលពោពេញដោយវល្ល៍ព្រៃដុះជុំជិតក្នុងក្រុម២ ភូមិបឹងឈូក សង្កាត់គីឡូមឡែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានី ភ្នំពេញ ។
សពស្ត្រីខាងលើឈ្មោះគឹម ភាពអាយុ៤៤ ឆ្នាំ មានសតិមិនប្រក្រតីស្នាក់នៅបន្ទប់ជួលជាមួយម្តាយមីងក្នុងភូមិកើតហេតុមានកូនប្រុសស្រី៤នាក់ស្នាក់នៅបន្ទប់ជួលផ្សេងពីម្តាយចំណែកប្តីស្ត្រីរងគ្រោះបានលែងលះគ្នាជាយូមកហើយ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុឲ្យដឹងថាគឺនៅវេលាព្រឹកមិនចាំម៉ោងគេឃើញជនរងគ្រោះដើរទៅដើរមកក្នុងដីឡូត៍ខាងលើដើម្បីបេះស្លឹកបាស។
ប្រភពបន្តថាជនរងគ្រោះតែងតែដើរមកបេះស្លឹកបាសនិងពេលខ្លះមកបត់ជើងធំក្នុងដីឡូខាងលើមួយរយ:នេះជនរងគ្រោះមានអាការមិនស្រួលខ្លួនហើយនៅព្រឹកើតហេតុនេះគេបានឃើញជនរងគ្រោះមកបេះស្លឹកបាសដូចរាល់ដងដែរតែមិនបានចាប់អារម្មណ៍មានរឿងអ្វីឡើយស្រាប់តែម្តាយមីងជនរងគ្រោះបាត់យូពេកនៅម៉ោងប្រហែល១និង៣០នាទីរសៀលថ្ងៃដដែលបន្ទាប់ពីរកមិនឃើញក៏មកដើររកក្នុងដីឡូត៍ខាងលើក៏ប្រទះឃើញក្មួយស្រីរបស់ខ្លួនបានស្លាប់បាត់ទៅហើយ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានមកពិនិត្យនិងសន្និដ្ឋានថាសពស្លាប់ដោយសារជំងឺហើយប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់