ព័ត៌មានជាតិ

ត្រី​ឆ្តោ​នៅតែ​មាន​គេ​លួច​ចិញ្ចឹម​ក្នុង​ខេត្ត​សៀមរាប​បើ​ទោះបី​ច្បាប់​ហាមឃាត់​ក្តី​​​​

​ខេត្តសៀមរាប​៖ ស្រះ​ចិញ្ចឹម​កូន​ត្រី​ឆ្ដោ ប្រមាណ​ជាង​១០​កន្លែង​កំពុង​ដំនើរការ​យ៉ាងរ​លូន នៅ​ក្រុង​សៀមរាប ដែល​កន្លង​ទៅ​អាជ្ញាធរ​ធ្លាប់​បាន​ហាមប្រាម​មិន​ឲ្យ​ចិញ្ចឹ​មត្រី​ប្រភេទ​នេះ​ទេ ប៉ុន្តែ​ដោយ​ឃើញ​ពលរដ្ឋ​ដាក់​ត្រី​ចិញ្ចឹម​រួចរាល់​ហើយ អាជ្ញាធរ​បាន​អនុញ្ញាតិឲ្យ​ចិញ្ចឹម​រហូត​ដល់​ត្រី​ធំ​រួច​ចាប់​យក​ទៅ​លក់ ហើយ​អ្នក​ចិញ្ចឹម​ត្រី​ខុសច្បាប់​ត្រូវ​បញ្ឍប់​ការចិញ្ចឹ​មត្រី​ឆ្តោ​នោះ​តទៅទៀត ប្រការ​ទាំងអស់នេះ គេ​មាន​ការសង្ស័យថា​ត្រូវរ៉ូវ​គ្នា​ពី​ថ្នាក់​ក្រោម​រហូតដល់​ថ្នាក់លើ​នៃ​ជំនាញ​ពាក់ព័ន្ធ​ព្រមទាំង​អជ្ញាធរ​ដែនដី ទើប​ការចិញ្ចឹម​ត្រី​ឆ្ដោ​នៅមាន សកម្មភាព​យ៉ាង​គឃ្លើន ដោយ​គ្មាន​ខ្លាចញញើត​ពី​ផ្លូវច្បាប់​សោះឡើយ ។

​យោងតាម​សេចក្ដីរាយការណ៍​ពី​តំបន់​មាត់ទឹក​បឹង​ទន្លេសាប​បានឲ្យដឹងថា ក្រុម​អ្នក​ចិញ្ចឹម​ត្រី​ឆ្ដោ ត្រី​រ៉​ស់បាន​សំរុក​ប្រមូល ទិញ​ត្រី​ពី​ការនេសាទ រាប់សិប តោន​ក្នុង​១​ថ្ងៃៗ សំរាប់​ផ្គត់ផ្គង់​ដល់​កូន​ត្រី​ឆ្ដោ​របស់​គេ​ឲ្យ​ឆាប់​ធំធាត់ ដើម្បី​ប្រមូល​ផល បើទោះជា​មាន​ការបង់ លុយកាក់​យ៉ាង សន្ធឹកសន្ធាប់​អស់ មួយចំនួន ជូន​ថ្នាក់លើ​យ៉ាងណាក៏ដោយ ក៏​ការចិញ្ចឹម​ត្រី​នេះ​មិន​បង់ខាត​នោះទេ ព្រោះ​ករណី​ចិញ្ចឹម​ត្រី​មិន​ត្រូវបាន សមត្ថកិច្ច​ណា​ម្នាក់​ចុះ បង្ក្រាប​ឬ​ចាប់​ឡើយ ដោយ​គ្រាន់តែ​ឲ្យ​ជា​កាដូ​ធំ​មួយ​ពួកគេ​ក៏​ត្រឡប់​ទៅ​វិញ​បាត់អស់​។ សេចក្ដីរាយការណ៍​ដដែល​បាន​បន្ដ​ឲ្យដឹង​ទៀតថា គេ​តែងតែ​និយម​ចិញ្ចឹម​ត្រី​ឆ្ដោ​ដែល​ទទួលបាន​ផល​ច្រើន គឺ​នៅ​សង្កាត់​ចុង​ឃ្នៀស គេ​ចិញ្ចឹម​ដាក់​បែរ ឬ​ដាក់​ក្រោមផ្ទះ បណ្ដែត​ទឹក ។​

​ចំនែក​នៅ​សង្កាត់​សៀមរាប និង​សង្កាត់​ស្វាយដង្គំ គេ​ចិញ្ចឹម​តាមរបៀប​ជីក​ស្រះ​ធំៗ​ដាក់​កូន​ត្រី​រាប់សិប​ម៉ឺន​ក្បាល ។ ដោយ​ឡែក​ប្រភព​ពី​ប្រជាពលរដ្ឋ​ធ្លាប់​ចិញ្ចឹម​ត្រី​នោះ​បាន​និយាយថា សំរាប់​ពួកគាត់​ក្រីក្រ​មិន​អាចមាន​លទ្ធភាព​ចិញ្ចឹម​ត្រី​ឆ្ដោ​បានទេ ព្រោះ​អី ណាមួយ​រកលុយ​សំរាប់​ទិញ​ចំនី​ត្រី ហើយ​រក​លុយ​បង់​ឲ្យ​សមត្ថកិច្ច ទើប​អាច​បន្ដ​រក​របរ​នេះ​បាន បើ​មិន​ដូច្នេះ​ទេ​ប្រាកដ​ជា​ត្រូវ គេ​ចាប់​ចង​អស់​ជាមិនខាន ។ ប្រភព​ដដែល​បាន​បន្ដ​ឲ្យដឹងទៀតថា ក្រុម​អ្នក​ចិញ្ចឹម​ត្រី​ឆ្ដោ​ខ្នាត​ធំៗ​នៅ​សៀមរាប​ភាគច្រើន​ជា​ជនជាតិ​វៀតណាម ដែល​មក​ប្រកប​របរ​នេះ​ជា​យូរយា​ណាស់​មកហើយ​។ ពាក់ព័ន្ធ​ទៅនឹង​ករណី​ខាងលើ​នេះ​ដែរ នាយខ័​ណ្ឌ​រដ្ឋបាលជល​ផល​ខេត្តសៀមរាប លោក ព្រិ​ន្ទ សាវិន មិនអាច​ទាក់ទង​សុំ​ការពន្យល់​ពី​លោក​បាន​ទេ​នៅ​រសៀល​ថ្ងៃ​ទី​២៩​ខែ​សីហា​នេះ​ដោយសារ​ទូរស័ព្ទ​របស់​នៅ​ក្រៅ​តំបន់​សេវា ។​

​ប៉ុន្ដែ​កន្លងទៅ​លោក​ធ្លាប់បាន​ប្រាប់ថា​ករណី​នេះ​លោក​នឹង​ឲ្យ​ថ្នាក់ក្រោម​ចុះ​ពិនិត្យ​មើល​ដែរ តែ​កា​ចុះ​ទៅ​មើល​នេះ​ដែរ​អស់​រយៈពេល​ជា ច្រើន​ខែ​មក​ហើយ នៅតែ​កើតមាន​ដដែល ហើយ​អាច​កើតមាន​ច្រើន​ជាង​មុន​ទៅ​ទៀត ។ គួរ​បញ្ជាក់​ផង​ដែរ​ថា កន្លង​ទៅ​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​កំពុងតែ​យកចិត្តទុកដាក់​ពីបទ ល្មើស​នេសាទ​យ៉ាងខ្លាំង​ដោយ​ជំរុញ ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​នានា​នៅ តាម​បណ្ដា​ខេត្ត​ដែល​មាន លោក​អភិបាលខេត្ត​ជា​ប្រធាន ត្រូវ​រិះរក​គ្រប់​មធ្យោបាយ ដើម្បី​ទប់ស្កាត់​បទល្មើស នេសាទ​និង បង្ក្រាប រាល់​ការប្រើប្រាស់​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​ឲ្យ​ខាន​តែ​បាន ធ្វើយ៉ាងណា​ឲ្យ ផល ត្រី ក្នុង​បឹង​ទន្លេសាប​គង់វង្ស បាន​ច្រើន​អាច​ទប់ទល់ ទៅនឹង​តំរូវការ​ហូប ចុក​របស់ ប្រជា​ពល រដ្ឋ​បាន​ថែម​ទៀត ។​

​ផ្ទុយទៅវិញ​បើ​សង្កេតមើល​នៅឯ​ខេត្ត​សៀមរាប​វិញ​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល កម្ពុជា​មិន​ត្រូវបាន​មន្ដ្រី​ពាក់ព័ន្ធ​មួយចំនួន យកមក​អនុវត្ត​នោះ​ទេ ជាក់ស្ដែង​ស្រះ​ចិញ្ចឹម​ត្រី​ដុះ ស្លែ​នៅ​សង្កាត់​សៀមរាប​ត្រូវបាន​ក្រុម​ឈ្មួញ​នាំ​គ្នា​ចិញ្ចឹម​ត្រី​ឆ្ដោ​យ៉ាង​រំភើយ​ជា​រៀង រាល់​ឆ្នាំ ៕​
P1100358

មតិយោបល់