ជំងឺសន្លាក់មានច្រើនប្រភេទដូចជា ជំងឺគាំងសន្លាក់ ជំងឺរលាកសន្លាក់ ជំងឺសឹកសន្លាក់ជាដើម។ ជំងឺសន្លាក់ភាគច្រើនកើតលើមនុស្សវ័យចំណាស់។ តាមការសិក្សាស្រាវជ្រាវរបស់អ្នកវេជ្ជសាស្ត្រល្បីលើពិភលោកបានឲ្យដឹថាមនុស្សវ័យចំណាស់ អាយុលើសពី៦៥ឆ្នាំគឺ ៨០ភាគរយជាបុរសភេទ និង៧០ភាគរយជាស្ដ្រីភេទ កើតមានជំងឺប្រភេទសន្លាក់។
ជំងឺសន្លាក់មិនមែនជាជំងឺសួរពូជនោះទេ ហើយជំងឺនេះភាគច្រើនកើតទៅលើវ័យដែលបានបង្ហាញខាងលើ និងទៅតាមទីតាំង សរីរាង្គ ឬជាលិកា ដូចជាទ្រនាប់ក្បាលឆ្អឹង ខ្សែពួរសាច់ដុំ ពួរក្បាលឆ្អឹង និងជាលិកាមិនមែនសាច់ដុំដែលព័ទ្ធជុំវិញឆ្អឹង សរសៃឈាម វ៉ែន និងសរសៃឈាមអាកទែរជាដើម។
ជំងឺសន្លាក់បង្កឡើងដោយមូលហេតុជាច្រើន ដូចជាមេរោគ ការសឹករិចរ៉ិលក្បាលសន្លាក់ ការប៉ះទង្គិច ឬប្រព័ន្ធភាពស៊ាំ។ ដូច្នេះការព្យាបាលត្រូវធ្វើឡើងទៅតាមមូលហេតុនិមួយៗ និងទៅតាមកម្រិតធ្ងន់ ឬស្រាល។ វាមិនមែនជារឿងដែលធ្ងន់ធ្ងរនោះទេ លោកអ្នកអាចទៅព្យាបាល ដោយប្រើរយៈពេលវែង ឬខ្លីទៅតាមស្ថានភាពនៃជំងឺតេប៉ុណ្ណោះ៕
មតិយោបល់