ព័ត៌មានជាតិ

ស្រុក​ក្រុង​មួយចំនួន​ជួប​គ្រោះរាំងស្ងួត​តែ​ស្រុក​មង្គល​បូរី​វិញ​កំពុង​ប្រមូល​ផល​ស្រូវ​ដើមឆ្នាំ​យ៉ាង​ផុលផុស​តែ​អនិចារ​ស្រូវ​គ្មាន​ហាងឆេង​ទៅវិញ​

​ខេត្ត​បន្ទាយមានជ័យ​៖​ខេត្ត​បន្ទាយមានជ័យ​បើទោះបីជា​មាន​ស្រុក​ក្រុង​មួយចំនួន​ជួប​គ្រោះរាំងស្ងួត​ធ្វើ​ឲ្យ​ស្រូវ​របស់​ប្រជាកសិករ​រាប់ម៉ឺន​ហិច​តា​ត្រៀម​និង​ស្កក​យ៉ាងណា​ក៏​នៅ​មាន​ស្រុក​ក្រុង​មួយចំនួន​ទៀត​ធ្វើ​ស្រូវ​ដើមរដូវ​ឆ្នាំ​២០១៤​បង្កបង្កើនផល​បាន​ជាង​៤​ម៉ឺន​ហិកតា​ហើយ​ផល​និង​តំលៃ​ស្រូវ​វា​ប្រសើរ​ជាង​ឆ្នាំ​២០១៣​នេះ​បើ​តាម​ការអះអាង របស់​មន្ត្រី​ជំនាញ​។ ជាក់ស្តែង​ប្រជាកសិករ​នៅ​ស្រុក​មង្គល​បូរី​ខេត្តបន្ទាយមានជ័យ​ដែល​ធ្វើ​ស្រូវ​ដើមរដូវ​បានធ្វើការ​ច្រូតកាត់​ប្រមូល​ផល​ជា​បណ្តើរៗ​ហើយ ហើយ​ក្រោយពេល​ប្រមូល​ផល​ពួក​គាត់​យក​ទៅ​លក់​ឲ្យ​ឈ្មួញ​គឺមាន​តំលៃ​ប្រសើរ​ជាង​ឆ្នាំ​២០១៣​កន្លងទៅ​។​ប្រជា​កសិករ​បាន​បញ្ជាក់​បន្តថា​ទោះបី​ឆ្នាំ​២០១៤​ស្រូវ​ដើមរដូវ​បាន​ផល​និង​ថ្លៃ​ជា​ងក៍​ពិតមែន​តែ​ចំណេញ​បាន​តិច​ទើប​តួច​បំផុត​ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​ភាគ​ច្រើន​នាំគ្នា​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​។​ប្រជា​ពលរដ្ធ​ដែល​ធ្វើ​ស្រូវ​ដើម​ឆ្នាំ​បាន​ផល​នោះ​បាន​សំណូមពរ​សុំ​អោយ​រាជ​រដ្ឋភិបាល​កម្ពុជា​ជួយ​រក​ទី​ផ្សារស្រូវ​អោយ​លក់​បាន​ថ្លៃ​ផង​។​គាត់​ថា​គាត់​ខិតខំ​ធ្វើស្រែ​បាន​ផល​ស្រូវ​លក់​ឲ្យបាន​លុយ​ឲ្យ​ស​មនិង​កំលាំង​របស់​គាត់​ផង​ទីផ្សា​ស្រូវ​កំ​អោយ​ឈ្មួញ​កំណត់​តំលៃ​តាម​តែ​អំពើ​ចិត្ត​ពេក ។​លោក ប៉ាង វណ្ណា​សេដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បន្ទាយមានជ័យ​បាន​ប្រាប់​ថា​ខេត្ត​បន្ទាយមានជ័យ​ឆ្នាំ​២០១៤​នេះ​ស្រូវ​ធ្វើ​បាន​ចំនួន​ជាង​២៤​ម៉ឺន​ហិកតា​ក្នុងនោះ​មាន​ស្រូវ​ដើមរដូវ​ចំនួន​ជាង​៤​ម៉ឺន​ហិកតា​និង​ស្រូវកណ្តាល​១០​ម៉ឺន​ហិកតា​ស្រូវធ្ងន់​ជាង​១​ម៉ឺន​ហិកតា​។​លោក​បញ្ជាក់​បន្តថា ខេត្ត​បន្ទាយមានជ័យ​មាន​ស្រុក​.​ក្រុង​មួយចំនួន​ជួប​គ្រោះ​រាំងស្ងួត​ដូចជា​នៅ​ស្រុក​ម៉ាឡៃ​និង​ស្រុក​មួយចំនួន​គ្មាន​ទឹក​ប៉ុន្តែ​នៅ​ស្រុក​មង្គល​បូរី​បាន​ប្រមូល​ផល​ស្រូវ​ដើមរដូវ​ជា​បណ្តើរៗ​ហើយ​គ្រា​ដែល​ទិន្នផល​ឆ្នាំ​នេះ​ប្រសើរ​ជាង​ឆ្នាំ​មុន​ហើយ​ស្រូវ​សែន​ក្រអូប​នៅ​សើម​តំលៃ​ក្នុង​១​តោន​ជាង​១​ម៉ឺន​បាត​ស្រូវ​IR​សើ​ម​១​តោន​តំលៃ​៦.០០០​បាត​៕​
2014-08-31_074133
2014-08-31_074143

មតិយោបល់