ខេត្តព្រះវិហារ ៖សេវាកម្មកំសាន្ដអារម្មណ៍ច្រៀង KARAOKE កំពុងពេញនិយមខ្លាំងនៅខេត្តព្រះវិហារចាប់តាំងពីឆ្នាំ២០០៨ដល់២០១៣ប៉ុន្ដែមកដល់ឆ្នាំ២០១៤ហាក់បីដូចជាមានការធ្លាក់ចុះចំនួនភ្ញៀវប្រមាណ៧០ភាគរយបណ្តាលមកពីកត្តាភ្ញៀវទាំងនោះរកលុយមិនសូវបាននេះបើតាមការអោយដឹងពីម្ចាស់ហាងខារ៉ាអូខេនិងនារីកំដរភ្ញៀវ។ សេវាកម្មកំសាន្ដច្រៀងខារ៉ាងូខេនៅខេត្តព្រះវិហារវាអាចដំណើរការរីកចំរើនទៅបានគឺ៩០ភាគរយពឹងផ្អែកខ្លាំងទៅលើភ្ញៀវមានចំណូលសេដ្ឋកិច្ចប្រចាំថ្ងៃខ្ពស់ដែលភាគច្រើនបំផុតជាឈ្មួញរកស៊ីដឹកឈើប្រណីតគ្រញូងបេងធ្នង់នាងនួនខុសច្បាប់។ភ្ញៀវដ៍ទៃទៀតជាឈ្មួញរកស៊ីបើកសិប្បកម្មកែច្នៃឈើប្រណីតនិងខ្លះទៀតអ្នកបើកបនល្បែងស៊ីសងបៀអាប៉ោងនិងមេកន្ទុយលេខខុសច្បាប់ផងដែរ។ ក្រុមឈ្មួញរកស៊ីជួញដូរឈើប្រណីតខុសច្បាប់ដែលមានជីវភាពធូរធារទាំងនោះចាយលុយដូចក្រដាសអស់ប៉ុន្មានក៍មិនស្ដាយគឺជាអ្នកប៉ាវសមត្ថកិច្ចខិលខូចដូចជានៅក្នុងអង្គភាពនិងឈរជើងនៅតាមគោលដៅដងផ្លូវជាតិលេខ៦២ចូលច្រៀងខារ៉ាអូខេស្ទើររាល់ថ្ងៃរាល់ខែរាល់ឆ្នាំ។កត្តានេះបានបង្កអោយមានលក្ខណះល្អប្រសើរដល់ម្ចាស់ហាងខារ៉ាអូខេទាំងអស់អង្គុយកើបលុយពីពួកភ្ញៀវក្លាយជាអ្នកមានយ៉ាងងាយស្រួល។ ហាងខារ៉ាអូខេនៅតំបន់ស្រអែមក្នុងស្រុកជាំក្សាន្ដនិងនៅក្រុងព្រះវិហារសរុបប្រមាណ៣០កន្លែងដោយមាននារីកំដរភ្ញៀវនិងនារីចាប់ទឹកកកមកពីតាមបណ្តាខេត្តរាជធានីសរុបរាប់រយនាក់។តាមការសាកសួរនារីកំដរភ្ញៀវបានអោយដឹងថាពួកខ្លួនគ្មានប្រាក់ខែនោះទេគឺសង្ឃឹមលើលុយទឹកតែភ្ញៀវតែប៉ុណ្ណោះបើប៉ះចំភ្ញៀវល្អជាអ្នកចាយលុយមិនស្តាយធីបលុយម្នាក់ចាប់ពី១០ដុល្លារដល់១០០ដុល្លារអាមេរិកក៍មានដែរគឺអោយទៅតាមសម្ផស្សនារីកំដរភ្ញៀវស្អាតរឺក៍មិនស្អាត។ រីឯនារីចាប់ទឹកកកអោយភ្ញៀវតាមបន្ទប់ខារ៉ាអូខេទទួលបានប្រាក់ខែតែ៥០ដុល្លារអាមេរិកប៉ុណ្ណោះដោយធ្វើការចាប់ពីម៉ោង៧យប់រហូតដល់ម៉ោង៣ភ្លឺរឺក៍ដល់ព្រឹកក៍មានដែរ។ការងារបំរើចាប់ទឹកកកអោយភ្ញៀវនេះពេលខ្លះបានលុយធីបពីភ្ញៀវហើយពេលខ្លះមិនបាននោះទេនេះបើតាមការសាកសួរពីនារីចាប់ទឹកកកមួយចំនួន។ មកដល់ឆ្នាំ២០១៤នេះហាងខារ៉ាអូខេមួយចំនួននៅស្រអែមនិងក្រុងព្រះវិហារបានបិទទ្វារផងដែរដោយសារកំណើនភ្ញៀវធ្លាក់ចុះប្រមាណ៧០ភាគរយព្រោះតែសង្កេតឃើញថាមុខរបរជួញដូរឈើប្រណីតគ្រញូងបេងធ្នង់នាងនួននៅទូទាំងខេត្តព្រះវិហារធ្លាក់ចុះធ្វើអោយឈ្មួញរកលុយមិនសូវបានដូចកាលពីឆ្នាំ២០០៨ដល់២០១៣នោះទេ។រីឯនារីកំដរភ្ញៀវមួយចំនួនបានវិលត្រទ្បប់ទៅផ្ទះសំបែងវិញដែរដោយកត្តាចំនួនភ្ញៀវចូលច្រៀងខារ៉ាអូខេមានការធ្លាក់ចុះប្រមាណ៧០ភាគរយនៅឆ្នាំ២០១៤នេះ។ហាងខារ៉ាអូខេដែលកំពុងបើកសេវាកម្មកំសាន្ដសព្វថ្ងៃនេះក៍ប្រឈមមុខការខាតបង់លុយកាក់ដែរដូចជាការចិញ្ចឹមបុគ្គលិកបង់ថ្លៃទឹកភ្លើងនិងថ្លៃចំណាយផ្សេងៗទៀត។ ប្រភពព័ត៌មានពីមជ្ឍដ្ឋានខ្លះបានអោយដឹងថានារីកំដរភ្ញៀវនៅតាមហាងខារ៉ាអូខេខ្លះដែលមានរូបសម្ផស្សស្អាតៗបានក្រាញមិនចេញពីខេត្តព្រះវិហារទៅខេត្តផ្សេងនោះទេព្រោះអាចលក់ខ្លួនប្រាណអោយភ្ញៀវនាំទៅក្រេបទឹកឃ្មុំតាមផ្ទះសំណាក់និងសណ្ឋាគារបន្ទាប់ពីកំដរភ្ញៀវច្រៀងចប់។ខេត្តព្រះវិហារខុសពីខេត្តផ្សេងៗទៀតគឺសេវាបំរើផ្លូវភេទជាមួយនារីកំដរភ្ញៀវបានថ្លៃទ្វេរដងចាប់ពី១០០ដល់១៥០ដុល្លារដេកជាមួយភ្ញៀវក្នុង១យប់ប៉ុណ្ណោះ។ និយាយជារួមមុខរបររកស៊ីបើកហាងខារ៉ាងូខេនៅខេត្តព្រះវិហារមិនទៀងទាត់នោះទេគឺវាអាស្រ័យទៅលើចំណូលបទល្មើសព្រៃឈើដែលមានមនុស្សប្រមាណ៩០ភាគរយជានគរបាល,កងរាជអាវុធហត្ថ,យោធា,គ្រូបង្រៀនជនស៊ីវិលនៅទូទាំងខេត្តព្រះវិហារជាឈ្មួញឈើខុសច្បាប់ហើយពួកសមត្ថកិច្ចនិងគ្រូបង្រៀនទាំងអស់នេះជាជនធ្វើជាគំរូអាក្រាក់អង្គុយលើច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជាសំរាប់ប្រជាជនស្លូតត្រង់នៅក្នុងខេត្តព្រះវិហារទាំងមូលតែម្ដង៕
ព័ត៌មានជាតិ
មតិយោបល់