ព័ត៌មានជាតិ

កាស៊ីណូ​លោក​ឩកញា ទ្រី​ភាព​នៅ​ច្រកទ្វារ​អន្តរជាតិ​អូរយាដាវ បើកដៃ​ឲ្យមាន​ប្រជាពលរដ្ឋ​ខ្មែរ​មក​ពី គ្រប់ទិសទី​ចូល​លេង​ល្បែង​ផ្គើន​នឹង​លិខិតអនុញាត​របស់​រាជរដ្ឋាភិបាល​

​រតនគិរីៈ​(​ទិស​ឦសាន​)​បើ​យោង លិខិត​លេខ ១៧៧៣​ស​ជណ ចុះ​ថ្ងៃ​ទី ២៤ ខែ តុលា ឆ្នាំ ២០០៥ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី រាជរដ្ឋាភិបាល​បាន​យល់ព្រម​ជា​គោល​ការណ៏​ឲ្យ​ក្រុមហ៊ុន ទ្រី​ភាព អ៊ី​ម ផ​ត អិ​ច ផ​ត ស្ថិតនៅក្នុង ឃុំ ប៉ក់​ញ៉ៃ
ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី មាន​អាទិភាព បើក​មណ្ឌល​កំសាន្ត​បំរើ​ទេសចរណ៏​ដោយ​មានក្លិប​ល្បែង​ផ្សងសំណាង​គ្រប់​ប្រភេទ​(​កាស៊ីណូ​)​សំរាប់តែ ជនបរទេស និង​បាន​ហាមឃាត់​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ក្នុង​កាស៊ីណូ​។

​កន្លងមក លោក នេ​ត សាវឿន អគ្គស្នងការ​នគ​បាល​ជាតិ ក៏​ធ្លាប់បាន​អញ្ជើញ ម្ចាស់​កាស៊ីណូ នៅ​ទូទាំង​ប្រទេស មក​ធ្វើ​ការណែនាំ ដោយ​មិន​អនុញាត​ឲ្យមាន​ពលរដ្ឋ​ខ្មែរ​ចូល​ទៅ​លេង ល្បែង​ល្មើសច្បាប់​គ្រប់​ប្រភេទ​ក្នុង កាស៊ីណូ​នោះ​ឡើយ ពីព្រោះ​ល្បែង​នាំឲ្យមាន អំពើចោរកម្ម ឆក់​ប្លន់ ចាប់ជំរិត និង​មាន​អំពើហឹង្សា​ក្នុង​គ្រួសារ ថែមទៀត​ផង​។​

​តែ​ជាក់ស្តែង គេ​សង្កេតឃើញថាៈ​មាន​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ រស់នៅក្នុង​ខេត្តរតនគិរី​នេះ​និង​ប្រជាពលរដ្ឋ​អ្នក​រស់នៅ​ខេត្ត​ជិតខាង បាន​នាំគ្នា​មក​ចូល​លេង​ក្នុង​មណ្ឌល​កំសាន្ត មាន​ល្បែង​ផ្សងសំណាង​គ្រប់​ប្រភេទ​(​កាស៊ីណូ​) របស់ លោក​ឩកញា ទ្រី​ភាព ខាងលើ ។​ហើយ​ការ​ដែល​ធ្វើ​យ៉ាងនេះ​គឺ​ជា​ទង្វើ​ដែល​អាច​និយាយបាន​ថា​ជាការ​ប្រព្រឹត្ត​ផ្ទុយ​ទាំងស្រុង​និង​បាន​កំពុងតែ​ផ្គើន​យ៉ាង​ចំហរ​ទៅនឹង​ការ​ដាក់​ចេញ​របស់​រាជ​រដ្ឋាភិបាល​ដែល​បាន​អនុញាតិ​និង​កំពុង​កំណែទម្រង់​ស៊ីជម្រូវ​នោះ​ហើយ​។

​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​ពី​ពលរដ្ឋ​ដែល​បាន​ចូល​លេង​ក្នុង​កាស៊ីណូ​ខាងលើ​បាន​លើកឡើងថាៈ​ជា​រៀងរាល់​ថ្ងៃ​គេ​តែងតែ​ឃើញ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​ទៅ​លេង​ល្បែង​នៅ​ក្នុង​កាស៊ីណូ​នោះ មានដូចជាៈ​បៀ អាប៉ោង យូគី បញ្ជល់មាន់​ជាដើម​។​ហើយ​គេ​តែងតែ​បាន​ដឹងថាៈ​នៅ​ក្នុង​កាស៊ីណូ​នោះ មានឈ្មោះ សាន និង ឈ្មោះ ថន ជា​អ្នក​គ្រប់​គ្រ​ង់ និង​បាន​ផ្តល់​ឱកាស​ឲ្យមាន​ពលរដ្ឋ​ខ្មែរ​បាន​ចូល​លេង​មិនដឹងថាៈ​លោក ភោគ សម្បត្តិ ដំណាង​ឲ្យ​ក្រុមហ៊ុន ទ្រី​ភាព អ៊ី​ម​ផ​ត អិច​ផ​ត លោក​ជា​អ្នកបើក​ដៃ​អោយ ឬ​មួយ​យ៉ាងណា​នោះទេ​?​។​

​លោក ភោគ សម្បត្តិ តំណាង​ឲ្យ​ក្រុមហ៊ុន លោក​ឩកញា ទ្រី​ភាព មណ្ឌល​កំសាន្ត ល្បែង​ផ្សងសំណាង គ្រប់​ប្រភេទ​(​កាស៊ីណូ​)​នៅ​ចំនុច​ភូមិ ឃុំ​ខាងលើ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែ​សីហា​ឆ្នាំ​២០១៤​នេះ​មិន​អាច​សុំ​ការពន្យល់​ជុំវិញ​ការ​ដែល​មានព្រ​ជា​ពលរដ្ឋ​យ៉ាងច្រើន មក​ពី​គ្រប់ទិសទី​នាំគ្នា​ទៅ​ចូល​លេង​ល្បែង​ផ្សងសំណាង​គ្រប់​ប្រភេទ​ក្នុង​កាស៊ីណូ នោះបានទេ ព្រោះ​ទួរសព្ទ័​មិន​ចូល​។ ចំនែក លោក​ម៉​វិចិត្រ អភិបាលស្រុក​អូរយ៉ាដាវ កាលពីពេល​កន្លង​ទៅ ធ្លាប់​មាន​អំនួត​ប្រាប់​អ្នក​ពត៏មាន​ក្នុងស្រុក​ក្តែងៗ​ថាៈ កាស៊ីណូ ដែល​មាន​ប្រជាពលរដ្ឋ ខ្មែរ​ចូល​លេង នៅ​ចំនុច​ខាងលើ គឺ​កំពុង​ធ្វើអោយ​រសើប​ខ្លាំង​ណាស់ ចាំ​លោក​ជំរាប់​ទៅ​ខេត្ត ដើម្បី​សហការ​ជាមួយ​គណៈកម្មការ​ថ្នាក់​ខេត្ត​ចុះ​ពិនិត្យមើល​ថា​តើ មូលហេតុ​អ្វី បានជា កាស៊ីណូ ឩកញា ទ្រី​ភាព មាន​ពលរដ្ឋ​ខ្មែរ​បាន​ចូល​លេង​យ៉ាង​ច្រើន​ដូច្នេះ​។

​តែ​ផ្ទុយ​ទៅ​វី​ញ ជា​ច្រើន​ខែ​កន្លងមក ការប្តេជ្ញា របស់លោក ម៉ា​វិចិត្រ អភិបាលស្រុក​អូរយ៉ាដាវ គឺ​ពុំ​ឃើញ​មានវី​ធាន​ការ​ចំពោះ​រឿងរ៉ាវ ខាងលើ​នោះ​ទេ ដែល​ជា​ហ​តុ​ធ្វើឲ្យ​មាន​ទស្សនៈ​មហាជន​ជាច្រើន​លើកឡើង​រិះគន់​ឥត សន្សំ​មាត់​ថាៈ គឺជា​ការ​ប្តេជ្ញា​ថាៈ អនុវត្ត ខ្យល់ ដែល​ជា​ការប្តេជ្ញា​គ្មាន​បានការ​និង​គ្មាន​ប្រសិទ្ធិភាព​និង​ជា​ហេតុ​ធ្វើឲ្យ​មហាជន​ទូទៅ​មាន​ការបាត់បង់​នៅ​ទំនុក​ទុកចិត្ត​ចំពោះ​ថ្នាក់ដឹកនាំ​ជាខ្លាំង​។

​ដោយឡែក លោក ថង សាវុន អភិបាលខេត្ត​រតនគិរី​នៅ​ល្ងាច​ថ្ងៃ​ទី ៣០ ខែ​សីហា ឆ្នាំ ២០១៤​នេះដែរ អ្នក​សារ​ពត៏មាន មិនអាច​សុំ​ការពន្យល់​ណាមួយ​ជុំ​វី​ញ កាល​ដែល​មណ្ឌល​កំសាន្ត ល្បែង​ផ្សងសំណាង គ្រប់​ប្រភេទ​(​កាស៊ីណូ​)​លោក ឩកញា ទ្រី ភាព ស្ថិតនៅក្នុង​ភូមិ ឃុំ ខាងលើ ដែល​បាន​និង​កំពុង​មាន​ពល​រដ្ឋ​ខ្មែរ​យ៉ាង​ច្រើន មក​ពី​គ្រប់ទិសទី​នាំគ្នា​ទៅ​ប្រព្រឹត្ត ការ​លេងល្បែង​ល្មើសច្បាប់​យ៉ាង​អនាធិបតេយ្យ​នោះបានទេ​ពុំមាន​លេខ​ទួរសព្ទ័​៕​
yy

មតិយោបល់