ប៉ៃលិនៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅវេលា ម៉ោង១៦និង០០នាទី រសៀល ថ្ងៃច័ន្ទ ០៨រោច ខែចែត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹង ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ មានករណីភ្លៀងធ្លាក់លាយឡំនិងខ្យល់កន្ត្រាក់បណ្តាលឲ្យខូចខាតដំបូល និងផ្ទះរបស់ប្រជាពលរដ្ឋចំនួន១៣ខ្នង ក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន មានដូចខាងក្រោម ឃុំស្ទឹងត្រង់ ខូចខាតដំបូលផ្ទះអស់ចំនួន ០៣ខ្នង ឃុំសាលាក្រៅ ខូចខាតដំបូលផ្ទះអស់ចំនួន ០៦ខ្នង ក្នុងនោះធ្ងន់ចំនួន ០១ខ្នង ឃុំអូរអណ្តូង ខូចខាតដំបូល និងផ្ទះរបស់ប្រជាពលរដ្ឋចំនួន ០៤ខ្នង ក្នុងនោះតូបលក់ឥវ៉ាន់ចំនួន ០១ខ្នង ។
ព័ត៌មានជាតិ
មតិយោបល់