ព័ត៌មានជាតិ

Real Madrid ខ្ចី Javier Hernandez ពី​ក្លិប​បិសាច​ក្រហម​

​ក្លិប Real Madrid បាន​អះអាង​ថា ពួកគេ​បាន​ចុះហត្ថលេខា​យក​ខ្សែប្រយុទ្ធ Javier Hernandez ពី​ក្លិប​បិសាច​ក្រហម Manchester United ក្នុង​លក្ខណៈ​ខ្ចី​ជើង​រយៈពេល​វែង ។​
​កីឡាក​រវ័យ ២៦ ឆ្នាំ រូបនេះ​បាន​ចូលរួម​លេង ជាមួយនឹង​ក្លិប​បិសាច​ក្រហម ខណៈ​ដែល​ផ្លាស់​ពី Guadalajara របស់​ម៉ិចស៊ិក ក្នុង​ឆ្នាំ ២០១០ ហើយ​កំពុងតែ​ស្វែងរក​ការចុះហត្ថលេខា​ជាថ្មី ដើម្បី​បាន​មូលដ្ឋាន​អចិន្ទៃ​យ៍ មួយ​នៅ​ចុងបញ្ចប់​នៃ​រដូវ​កាល​នេះ ។​

​ការលេង​របស់ Javier Hernandez នៅលើ​ទឹកដី Old Trafford គឺ​មាន​ភាព​ផុសផុល ដោយ​អាច​ស្វែងរក​គ្រាប់​បាល់ បាន ២០ គ្រាប់ ក៏​ប៉ុន្តែ​គួរឲ្យ​សោកស្តាយ​គាត់​ត្រូវបាន​គ្រូ​បង្វឹកបង្ខំ​ឲ្យ​អង្គុយ​មើល​ការប្រកួត ក្នុង​រដូវ​កាល​ថ្មីៗ​នេះ​។​
​កីឡាករ​សញ្ជាតិ​ម៉ិចស៊ិក រូបនេះ អាច​ចាត់ទុកថា នឹង​អស់​សង្ឈឹម​សម្រាប់​ការលេង​របស់​ខ្លួន ជាមួយនឹង​បិសាច​ក្រហម ខណៈ​ដែល ក្លិប​មួយ​នេះ បាន​ខ្ចី​ជើង កីឡាករ Radamel Falcao ក្នុងតម្លៃ​លេង ១០ លាន​ដុល្លារ ពី Monaco ៕​
Javier Hernandez

មតិយោបល់