ព័ត៌មានជាតិ

ទឹក​ស៊ុប​យួន​ដែល​ប៉ះពាល់​សុខភាព ត្រូវគេ​លួច​ថត​បាន​នៅ​ផ្សារ​ទួល​ទំពូង ? (Video Inside)

​ភ្នំពេញ​៖ រឿងរ៉ាវ​អាហារ​ដែល​មាន​ជាតិគីមី កំពុង​ក្លាយជា​ប្រធានបទ យកចិត្តទុកដាក់​បំផុត ពី​សំណាក់​ប្រជាពលរដ្ឋ នៅ​ទូទាំង​ប្រទេស ដោយ​ប្រជាពលរដ្ឋ​ខ្លះ ងាក​មក ដាំ​បន្លែ បែប​ធម្មជាតិ​វិញ ដើម្បី​បញ្ចៀស​ពី​ហានិភ័យ​នានា នាំឲ្យ​កើត​ជំងឺ ពី​អហារ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិគីមី ។​

​មួយ​ប្រាវ​មុន​នេះ​ដែរ រឿង​ទឹក​ស៊ុប នាំចូល​ពី​ប្រទេស​វៀតណាម បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​នៅ​ទូទាំង ប្រទេស​កក្រើក ចង់​ដឹង​ចង់​ឭ​ថា វា​ជា​ការពិត​ដែរឬទេ ? រឿង​នេះ​ដែរ រហូតដល់​ថ្នាក់​ទូរទស្សន៍​ក្នុង​ស្រុក​ល្បី​មួយ បាន​វែកញែក ថា ដូច​អ្វី​ដែល​គេ​បាន​ចែកចាយ​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ដែរ​ឬ​អត់ ? ដល់ពេល​ដែល​វែកញែក លើ​ហាង​លក់​ស៊ុប ដ៏​ធំ​មួយ នៅក្នុង​ទីក្រុង​ភ្នំពេញ ឃើញថា វា​មិន​ដូច​អ្វី​ដែល​គេ​អះអាង​លើ​បណ្តាញ​សង្គម​ឡើយ ។​

​កាលពី​ថ្ងៃ​ទី ២៩ ខែ សីហា កន្លងមកនេះ រឿង​ទឹក​ស៊ុប​នេះ នៅតែ​បន្ត ចែកចាយ​នៅលើ​ទំព័រ Sokhthay Meng ថា​”​ទឹក​ស៊ុប​យួន​ក្នុង​ហាង​មួយ​នៅ​ទីក្រុង​ភ្នំពេញ​ដែល​ខ្ងុំ​លួច​ថត​បាន​ព្រឹក​មិញ​នេះ​” ។ ជាមួយនឹង​ការ​ចែកចាយ​វីដេអូ​ឃ្លិប​នេះដែរ ត្រូវបាន​អ្នកលេង​បណ្តាញ​សង្គម​មួយ​នេះ ចែកចាយ​បន្ត​រាប់ពាន់នាក់ និង​កក្រើក​ហ្វេ​សប៊ុក សារជាថ្មី​ម្តងទៀត​។ ជាមួយនឹង​ព័ត៌មាន​ដ៏​គួរឲ្យ​ចាប់អារម្មណ៍​នេះ មាន​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ដែល​ជា​មិត្ត​របស់ ទំព័រ Sokhthay Meng បាន​សួរថា “​នៅ​ហាង​ណា​ពូ​? ” ម្ចាស់​គណនី​ដែល​ចែក​វីដេអូ​ឃ្លិប​នេះ តប​វិញ​ថា នៅ​ផ្សារ​ទួល​ទំពូង​។​

​បើ​យោង​តាម​ស្ថានីយ៍ទូរទស្សន៍ ហង្ស​មាស ចុះផ្សាយ​កន្លងមក​បាន​អះអាងថា “​ប៊ីដុង​ដែល​គេ​យល់ច្រឡំ​ថា​ទឹក​ស៊ុប​យួន​នោះ វា​ជា​ប្រភេទ មេ​ទឹកក្រូច ប្រេងឆា​ ឬ​មេទឹក​ផ្លែឈើ តែប៉ុណ្ណោះ មិនមែន​ទឹក​ស៊ុប​យួន ដែល​គេ​យល់ច្រឡំ​នោះឡើយ​” ។

​ក៏ប៉ុន្តែ​តាម​ការសន្និដ្ឋាន​របស់​អ្នកលេង​ហ្វេ​សប៊ុក ខ្លះៗ បាន​យល់ឃើញថា ប៊ីដុង ដែល​ទំព័រ​ខាងលើ​ចែកចាយ​នោះ អាច​ជា​ទឹកត្រី ឬ មេ​ទឹកក្រូច តែប៉ុណ្ណោះ មិន​ដូច​អ្វី​ដែល​គេ​ចែកចាយ​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​ឡើយ​។​
​បើសិនជា​ករណី​នេះ​ពិត ថា​ជា​ទឹក​ស៊ុប​យួន​មែន ខាង​សមត្ថកិច្ច គួរតែ​ស្រាវជ្រាវ ស្វែងរក​ការពិត​មក​បញ្ជាក់ ដើម្បី​កុំឲ្យ ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​យ៉ាង​ធ្ង​រ​ធ្ង​រ និង​លុបបំបាត់​ការយល់ច្រឡំ អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ដែល​ក្លាយជា​មេរោគ​សង្គម​ដ៏​ធ្ងន់ធ្ងរ​នេះ ៕
​ទស្សនា​ឃ្លិប​ដូចខាងក្រោម​នេះ ៖

2014-09-02_101427
2014-09-02_101406

មតិយោបល់