ក្រុមហ៊ុន Apple និង FBI បានចាប់ផ្ដើមធ្វើការស៊ើបអង្កេតទៅលើករណីបែកធ្លាយរូបភាពអាក្រាតកាយរបស់តារាស្រីជាច្រើន តាមរយៈ iCloud។
កាលពីថ្ងៃអាទិត្យកន្លងទៅនេះ រូបភាពអាក្រាតកាយតារាសម្ដែង ចម្រៀង ជាច្រើនដូងរបស់អាមេរិក បានបែកធ្លាយនៅលើបណ្ដាញសង្គម ដោយរូបភាពទាំងនោះត្រូវបានគេអះអាងថា បានបែកធ្លាយតាមរយៈ iCloud និងដោយសារតែមាន Hacker ចូលលុកលុយ។
អ្នកនាំពាក្យរបស់ FBI បាននិយាយថា ខ្លួនកំពុងតែសហការជាមួយនឹង Apple ដើម្បីស្វែងរកមុខសញ្ញាច្បាស់លាស់ ព្រោះនេះជាស្នាដៃរបស់ Hacker ច្បាស់លាស់។ ចំណែកអ្នកនាំពាក្យ Apple វិញក៏និយាយមិនខុសគ្នាដែរ ដោយបានលើកឡើងថា នេះជាស្នាដៃ Hacker។
នេះគឺជាមេរៀនមួយ សម្រាប់អ្នកដែលនិយមថតរូបអាក្រាតកាយរបស់ខ្លួនតាមរយៈទូរស័ព្ទ ហើយករណីបែបនេះ ក៏ធ្លាប់កើតមានជាច្រើនលើករួចមកហើយដែរ ដូច្នេះអ្នកដែលនិយមទាំងឡាយគួរតែបញ្ឈប់ទង្វើបែបនោះ ព្រោះថាវាអាចនាំឲ្យខូចកេរ្តិ៍ឈ្មោះ៕
នាង jennifer_lawrence
មតិយោបល់