ខ្សែប្រយុទ្ធ សញ្ជាតិអេស្ប៉ាញរបស់ក្លិប Manchester City កីឡាករ Alvaro Negredo បានបញ្ចប់កិច្ចព្រមព្រៀង
ក្នុងលក្ខណៈខ្ចីជើងលេងឲ្យ ក្លិប Valencia ។
កីឡាករវ័យ ២៩ ឆ្នាំរូបនេះ បានចូលរួមលេងឲ្យក្លិបមេឃខៀវ បន្ទាប់ពីផ្លាស់មក ពីក្លិប Sevilla កាលពីឆ្នាំកន្លងទៅ ដោយស្វែងរកគ្រាប់បាលបាន ២៣ គ្រាប់ សម្រាប់ការបង្ហាញខ្លួនលេងជាមួយនឹងក្លិប ប៉ុន្តែជាមួយនឹងភាពក្រាញននៀល លេងឲ្យក្លិប កន្លងមក តែមិនអាចបង្ហាញខ្លួនលេងនៅរដូវកាលនេះ និងត្រូវបានក្លិបអនុញ្ញាតិឲ្យចេញ ពហុកីឡដ្ឋាន Eastlands ។
ដើម្បីបញ្ជាក់រឿងនេះ ក្លិប Valencia CF បានចេញសេចក្តីថ្លែងការណ៍ មួយ នៅលើគេហទំព័ររបស់ខ្លួន ថា “ក្រុម Valencia CF បានបង្ហាញពីសុភមង្គលរបស់ខ្លួ ដែលបានចុះហត្ថលេខា នាំយកកីឡាករ Álvaro Negredo នៅថ្ងៃអង្គារ នេះ” ៕
មតិយោបល់