ព័ត៌មានជាតិ

Danny Welbeck កាំភ្លើងធំ​ទិញក្នុងតម្លៃ ២៦,៥៤ លានដុល្លារ អាមេរិក

ក្លិបកាំភ្លើងធំ Arsenal បានបញ្ចប់ការចុះហត្ថលេខាចំថ្ងៃ​ទីផ្សារបិទ ដោយសម្រេចយក កីឡាករខ្សែប្រយុទ្ធរបស់បិសាចក្រហម Manchester United កីឡាករ Danny Welbeck ក្នុងតម្លៃ ១៦ លានផោន ប្រហែល ២៦,៥៤ លានដុល្លារ អាមេរិក ។​

ក្លិបកាំភ្លើងធំបានចាប់អារម្មណ៍លើ កីឡាករសញ្ជាតិអង់គ្លេស នេះ ដោយគេដឹងមុនថ្ងៃចន្ទ ដែលជាថ្ងៃ បិទទីផ្សារ ហើយក្លិបនេះ ក៏សម្រេចទិញយកតែម្តង ។​
ក្លិបកាំភ្លើងធំ Arsenal បានចេញសេចក្តីថ្លែង​ការណ៍​ឲ្យដឹងថា “អ្នករាល់គ្នានៅក្លិបកាំភ្លើងធំ បាន ស្វាគមន៍​យ៉ាងកក់ក្តៅ ​លើ Danny ហើយក្លិបក៏កំពុងរងចាំ ការចួលរួមចំណែកពាក់អាវ​ក្លិបកាំភ្លើងធំ នៅរដូវកាលនេះ ” ។​
Danny Welbeck ត្រូវ​ក្នុង​ខ្សែប្រយុទ្ធជួរមុខ ​បន្ទាប់ពី កីឡាករ Olivier របួសជើង​៕​
danny-welbeck-455455-475234

មតិយោបល់