ព័ត៌មានជាតិ

David Beckham បើស្លាប់​ក៏សុខចិត្តដែរបន្ទាប់ពីបញ្ចប់ការថត​

ខ្សែភាពយន្ត Only Fools and Horses គឺជាខ្សែភាពយន្តដ៏ល្បីល្បាញបែបកំប្លែង ​របស់​ចក្រភពអង់គ្លេស ​ក្នុងសតវត្សទី ២០ ។ ខ្សែភាពយន្តនេះដែរ​បានបង្ហាញ​រូបរាងលើផ្ទាំងក្រណាត់ស និងកញ្ជាក់ទូរទស្សន៍ ​ក្នុអំឡុងឆ្នាំ ១៩៨៣ និងបន្តរហូតមកដល់ឆ្នាំ ២០០៣ ។រឿងនេះដែរ ដោយមាតិការ​សំខាន់ នៅជុំវិញជីវិត បងប្អូនប្រុស ពីរនាក់ Derek និង Rodney Trotter ។ រឿង Only Fools and Horses បែបកំប្លែងនេះ អ្វីដែលកាន់តែពិសេសនោះ គឺមានវត្តមាន អតីតតារាបាល់ទាត់អង់គ្លេស David Beckham ចូលរួមសម្តែង​សម្រាប់ឈុត​ថ្មីដែលថតក្នុងឆ្នាំ ២០១៤ នេះ​ ។​

ក្នុងបទសំភាស ជាមួយនឹង The Radio Times អតីត​តារាបាល់ទាត់បិសាចក្រហម​ David Beckham បាន​ឲ្យដឹងថា “មុនពេលថតរឿងនេះ ខ្ញុំមិនបានដេកពួននោះទេ ពេញមួយយប់ ដោយ​នៅអង្គុយ អាន ស្គ្រីបរឿង ។ មូលហេតុដែលខ្ញុំខំព្យាយាមយ៉ាងនេះ ព្រោះគិតថា រឿងនេះជារឿងចុងក្រោយ របស់ លោក Nicholas និង David មួយវិញទៀត នៅថ្ងៃបន្ទាប់ខ្ញុំមានអារម្មណ៍ថា ភ័យណាស់ ជាមួយនឹងឈុតថតរឿង​ទាំងនោះ​”។​

ទន្ទឹមជាមួយនឹងគ្នានេះដែរ អតីតតារាបាល់ទាត់​ជើងខ្លាំងរូបនេះ បាន​និយាយបែបកំប្លែងថា “បើសិនជា​លោកស្លាប់ ក៏សុខចិត្តដែរ​បន្ទាប់ពីថតរឿងមួយនេះ” ព្រោះថានេះ​ជារឿងតំបូងខ្លួន និងរឿងចុងក្រោយរបស់តារាសម្តែងជើងចាស់ពីរខាងលើ​។​ ដូចគ្នានេះដែរ Beckham មិនស្ទាក់ស្ទើរក្នុងការបង្ហាញអារម្មណ៍ថាខ្លួនក៏ជា​អ្នកគាំទ្ររឿងមួយនេះ ​តាំងពីខ្លួនធំធាត់នៅទីក្រុងឡុងដ៏​៕​

Beckham

មតិយោបល់