តារាចម្រៀងសម្បូររឿងអាស្រូវរបស់អាមេរិក Justin Bieber ត្រូវបានឃាត់ខ្លួន ខណៈពេលដែលសប្បាយរីករាយ ជាមួយនឹង Selena Gomez ។
Justin Bieber ត្រូវបានចាប់ខ្លួន បន្ទាប់ពីប៉ះទង្គិចរវាងរថយន្ត ATV និង រថយន្ត Minivan ហេតុការណ៍នេះបានកើតឡើងកាលពីសប្តាហ៍កន្លងទៅ ក្នុងប្រទេសកាណាដា ក្នុងដំណើរកម្សាន្តរវាង Selena Gomez និង Justin Bieber ។
តារាចម្រៀងរូបនេះត្រូវប្រឈមមុខ ដោយចោទប្រកាន់បើកបទបង្កគ្រោះថ្នាក់ និងរំលោភបំពាន ។
ប៉ូលិសបាននិយាយថា ការឈានដល់ឃាត់ខ្លួន តារាចម្រៀងវ័យក្មេង គឺនៅពេលរសៀល នៅ Stratford កៀកស្រុកកំណើតតារាចម្រៀងរូបនេះ ។ក្រោយមកតារាចម្រៀង Justin Bieber ត្រូវបានដោះលែង ដោយសន្យាថានឹងបង្ហាញខ្លួននៅតុលាកា នៅថ្ងៃ ទី ២៩ ខែ កញ្ញា នេះ ។ ប្រភពពីមន្ត្រីប៉ូលិសខាងលើ បន្តថា Justin Bieber បើករថយន្តរបស់ខ្លួន ចង់បង្កគ្រោះថ្នាក់ដល់អ្នកដទៃ ។
ក្រៅពីរឿងនេះ កន្លងមក តារាចម្រៀងសម្បូររឿងអាស្រូវផុត លេខ ១ បានព្យួរទោស ពីបញ្ហាឧក្រិដ្ឋកម្ម ដោយគប់ស៊ុត ទៅលើផ្ទះអ្នកជិតខាង នៅទីក្រុងឡូអេនជើឡេស ។ តាមរយៈការចាប់ខ្លួនចុងក្រោយ ការស៊ើបអង្កេតបានបង្ហាញថា តារាចម្រៀង Justin អាចនឹងជាប់គុកសារជាថ្មី ។
មេធាវីរបស់ Justin Bieber បានបញ្ចេញសារថា “ដំណើរទស្សនៈកិច្ចរបស់ Justin Bieber និង Selena Gomez នៅ Stratford កាលពីចុងសប្តាហ៍កន្លងមក គឺជាដំណើរកម្សាន្តពោរពេញទៅដោយ សន្តិភាព ក៏ប៉ុន្តែជាអកុសល ដោយសារតែ ការលួចថតរូបរបស់អ្នកប្រមាញ់រូប ធ្វើឲ្យ តារាចម្រៀងរូបនេះក្តៅក្រហាយ ឈានដល់ ការបើកបរបង្កគ្រោះថ្នាក់ តែម្តង ដែលនាំឲ្យមានការចោទប្រកាន់ឡើង” ។
ហេតុការណ៍នេះ Justin Bieber និង Selena Gomez ក៏បានសហការជាមួយនឹងប៉ូលិស ដើម្បីស៊ើបអង្កេតផងដែរ យើងសង្ឈឹមថា រឿងនេះនឹងដោះស្រាយឆាប់ៗ ។
បញ្ជាក់ថា កាលពីដើមឆ្នាំនេះ Justin Bieber ក៏ត្រូវបានចាប់ខ្លួននៅ ម៉ៃអាម៉ៃ ដោយបើកបរហួសល្បឿនកំណត់ ខណៈដែលខ្លួនប្រើប្រាស់ថ្នាំ និងផឹកសុរា ៕
មតិយោបល់