ខ្សែប្រយុទ្ធជួរមុខរបស់ក្លិប បិសាចក្រហម Wayne Rooney បានជឿជាក់ថា ការចុះហត្ថលេខា លើ Radamel Falcao គឺជាការបង្ហាញគោលបំណងពិត ពីក្លិប បិសាចក្រហម ។
កីឡាករ Radamel Falcao ដែលមកពីក្លិប Monaco ដោយខ្ចីជើងនៅថ្ងៃចុងក្រោយទីផ្សារផ្ទេរកីឡាករបិទ ដើម្បីជួយជំរុញ ដល់អ្នកចាត់ការទូទៅថ្មី Louis van Gaal ដែលមិនទាន់រកឃើញជ័យជម្នះ ក្នុងចំណោម ៣ ប្រកួតកន្លងមក ។
ជាមួយនឹងការខ្ចីជើងមកលេងនេះ ត្រូវបានគេយល់ឃើញថា វាប៉ះពាល់យ៉ាងខ្លាំងលើ មុខតំណែងរបស់ Wayne Rooney ។
កីឡាករ Rooney បានប្រាប់ដល់ អ្នកសារព័ត៌មានថា “ខ្ញុំពិតជាមិនដឹងថា ការមកដល់ របស់ Radamel Falcao ប៉ះពាល់ដល់មុខតំណែងលេងរបស់ខ្លួននោះទេ ហើយអ្វីទាំងនោះ អ្នកអាចសួរទៅកាន់ Louis van Gaal ” ។
កីឡាកររូបនេះបន្តថា ខ្ញុំគិតថាវាជាការចុះហត្ថលេខាមួយដ៏អស្ចារ្យ គាត់ជាអ្នកលេងដ៏ល្អនៅលើពិភពលោក ហើយការចុះហត្ថលេខានេះ ជាគោលបំណងរបស់ក្លិប ។
តែទោះជាយ៉ាងណាយើងពិតជាសប្បាយរីករាយខ្លាំងណាស់ ដែលមានក្រុម មួយដ៏គួរឲ្យរំភើប ហើយយើងកំពុងសំឡឹងរកភាពជោគជ័យ នាពេលខាងមុខ៕
មតិយោបល់