បុរសម្នាក់បើករថយន្ត Lexus RX300 ក្នុងល្បឿនលឿនជ្រុលទៅបុកពីក្រោយ Toyota Prius បណ្តាលឲ្យរងការខូចខាតទាំងសងខាង
ភ្នំពេញៈ នៅវេលាម៉ោង០៨និង៣០នាទីយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ បុរសម្នាក់ស្រវឹងបើករថយន្តម៉ាក Lexus RX300 មួយគ្រឿង ជ្រុលទៅបុករថយន្តម៉ាក Toyota Prius មួយគ្រឿងទៀត ចតនៅលើផ្លូវ បណ្តាលឲ្យរងការខូចខាត ទាំងសងខាងយ៉ាងដំណំ ទីតាំងទល់មុខសាលាបឋមសិក្សាអនុវត្តរាជធានី ស្ថិតតាមបណ្ដោយផ្លូវ២៧១ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញបុរសស្រវឹងម្នាក់ បើករថយន្ត១គ្រឿងម៉ាក Lexus RX300 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AG-4467 ធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ពីជើងទៅត្បូងក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ រថយន្តនោះជ្រុលទៅបុករថយន្តម៉ាក Toyota Prius ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2BA-7760 កំពុងឈប់ចតនៅលើចិញ្ចើមផ្លូវបណ្ដាលឲ្យក្រពឹតនិងបែកចង្កៀងខាងក្រោយចំហៀងខាងឆ្វេង រីឯរថយន្ត Lexus RX300 បានរងការខូចខាតក្រពឹតនិងចង្កៀងខាងមុខចំហៀងខាងស្ដាំ ។
នៅក្រោយពេលកើតហេតុ ភាគីទាំងពីរចរចាគ្នាមិនត្រូវ សមត្ថកិច្ចចុះមកធ្វើការវាស់វែង យករថយន្តទាំងពីរគ្រឿងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីរង់ចាំដោះស្រាយនាពេលក្រោយទៅតាមផ្លូវច្បាប់ ៕
មតិយោបល់