ភ្នំពេញៈ យោងតាមផេកអគ្គិសនីកម្ពុជា-EDC បានឲ្យដឹងថា ករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី២ (GS2-F21B) មូលហេតុដោយសារ មានការដ្ឋានរបស់ក្រុមហ៊ុនជីបម៉ុង ប្រើប្រាស់អេស្កាវ៉ាទ័រកាយដី ប៉ះខ្សែបណ្តាញតង់ស្យុងមធ្យម (MV) ក្រោមដី ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីស្ថិតនៅ (១) ផ្លូវ១៣៥ សង្កាត់ទួលទំពូង (២)ផ្លូវ១២៣ សង្កាត់បឹងត្របែក (៣) សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន (៤) ផ្លូវម៉ៅសេទុង និងផ្លូវ១៦៣ សង្កាត់ទួលស្វាយព្រៃ (៥) ផ្លូវ១៧៣ សង្កាត់អូរឡាំពិក២ (៦) ផ្លូវ៣៦៩ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ក្រុមការងារបច្ចេកទេសបានធ្វើការភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនី ប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង ១១និង១៥នាទីព្រឹក ។
អគ្គិសនីកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារ នៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួល ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងមានគ្រោះថ្នាក់ជាយថាហេតុ ៕
មតិយោបល់