ព័ត៌មានជាតិ

Real Madrid មានគ្នាតែ ១០ នាក់ តែ​លុត​ Galatasaray យ៉ាង​ចាស់ដៃ​

អេស្ប៉ាញ​៖ក្នុងជំនូបប្រកួតរវាង ក្លិបជើងខ្លាំង​អេស្ប៉ាញ Real Madrid ជាម្ចាស់ផ្ទះ​ជាមួយ ក្លិបជើងខ្លាំង តួគី Galatasaray ​កាលពីរាត្រីយប់មិញនេះ ​ក្លិប Real Madrid បានជួប​​ភាពលំបាកជាខ្លាំង ខណៈដែលខ្សែការពារ Sergio Ramos ទទួលបានកាត​ក្រហម នៅនាទី ២៦ ។​
Bale
បើទោះបីជា​ Real Madrid បាត់បង់​ខ្សែការពារ​មួយមែនពិត តែ​​នៅនាទី ៣៧ ​ក្លិបមួយនេះបាន​បំបែកពង់មាន​របស់ Galatasaray ដោយកីឡាករ​ Gareth Bale ដោយការស៊ុតហ្វ្រីហ្គិតចំងាយ ២៥ ម៉ែត្រ​។​ មួយនាទីក្រោយ Galatasaray ក៏បំបែកពងមាន់បានវិញ ដោយកីឡាករ BULUT ។​
ចំណែកតង់ទី ២ កីឡាករ ARBELOA បានធ្វើ​ឲ្យ​ Real Madrid បន្ត​​ការនាំមុខ នៅនាទី ៥១ DI MARIA នាទី ៦៣ និង ISCO នាទី ៨០ ។​ក្រោយចប់ការប្រកួតក្នុងក្របខណ្ឌ UEFA CHAMPIONS LEAGUE ក្លិប Real Madrid ឈ្នះ ៤-១ លើទឹកដីខ្លួន​៕​
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ ៖

មតិយោបល់