ព័ត៌មានជាតិ

Apple នឹង​បង្កើត​សុវត្ថិភាព​បន្ថែម​លើ​សេវាកម្ម iCloud បន្ទាប់​ពី​បែកធ្លាយ​រូបអាក្រាត​តារា​ល្បីៗ​

Reuters ៖ កាលពី​សប្ដាហ៍​មុន មានការ​បែកធ្លាយ​រូបភាព​អាក្រាតកាយ​របស់​តារា​ស្រី​ល្បីៗ​រ​របស់​អាមេរិក​ជាច្រើនរូប តាមរយៈ iCloud ហើយ​ក្រោយពេល​បែកធ្លាយ​ព័ត៌មាន​នេះ ក្រុមហ៊ុន Apple បាន​ច្រានចោល និង​បាន​បញ្ជាក់ថា ខ្លួន​យល់ព្រម​ធ្វើ​ការស៊ើបអង្កេត​ជាមួយ FBI ដើម្បី​រកឲ្យឃើញ​ការពិត​។​

​នៅពេលនេះ Apple បានបញ្ជាក់​ថា ខ្លួន​នឹង​ធ្វើការ​បន្ថែម​ប្រព័ន្ធ​សុវត្ថិភាព​ទៅ​លើ​សេវាកម្ម iCloud ដើម្បី​បង្កើន​ទំនុកចិត្ត​ដល់​អ្នកប្រើប្រាស់​។ លោក Tim Cook នាយក​ប្រតិបត្តិ Apple បាន​ថ្លែង​នៅ​ក្នុង​កិច្ចពិភាក្សា​មួយ​ថា អ្នកប្រើប្រាស់ iCloud ទាំងអស់​នឹង​ទទួលបាន​សារ​ដាស់តឿន​នៅពេលដែល​មាន​នរណា​ម្នាក់​ព្យាយាម​ប្ដូរ​ពាក្យ​សម្ងាត់ ឬ​ធ្វើការ Restore ទិន្នន័យ​ទៅលើ iCloud នៅពេល​ភ្ជាប់​ជាមួយនឹង​ឧបករណ៍​ថ្មី​។​

​លោក​នាយក​ប្រតិបត្តិ​រូបនេះ បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ការធ្វើ​បែប​នេះ​គឺ​ដើម្បី​ឲ្យ​ប្រាកដ​ទៅលើ​អត្តសញ្ញាណ​របស់​អ្នក​ប្រើ ជៀសវាង​ការបាត់បង់​ទិន្នន័យ និង​ភាព​ជា​ឯកជន​៕​

Apple CEO Tim Cook delivers his keynote address at the World Wide developers conference in San Francisco

មតិយោបល់