ព័ត៌មានជាតិ

បទល្មើស​ជលផល នៅ​ស្រុក​ជល​គី​រី ជលផល​ឆ្លើយថា​មិន​ហ៊ាន​បង្ក្រាប ទាល់តែ​មាន​​បញ្ជា​ពី​លោក​អភិបាលស្រុក​

​ខេត្ត​កំពង់ឆ្នាំង​៖ ប្រជាពលរដ្ឋ​និយាយថា ចំណាត់ការ​អភិបាលខេត្ត​កំពង់ឆ្នាំង បង្ក្រាប​បទ ល្មើស​នេសាទ​នៅ​ស្រុក​ជល​គី​រី ក្លាយ​ជា​ចំណាត់​ខ្យល់ ដោយសារ​តែ​ទង្វើរ​ថ្ពិន​ភ្នែក របស់​សមត្ថកិច្ច រដ្ឋបាល​ជលផល​និង​អាជ្ញាធរ​ស្រុក​ជល​គី​រី​។​

​ ​បច្ចុប្បន្នរ​បាំង​រ៉ាវ​សាច់​អួន ជាច្រើន​របាំង​បាន​កើតមាន​នៅ​ចំណុច ព្រែក​សេះ ទ្វា​ចំ​រៀកនិង ចំណុច​ក បឹង​ក្រាយ ស្ថិតនៅ​ឃុំ​ពាម​ឆ្កោក​និង​ឃុំ​ព្រៃគ្រី ហើយរ​បាំង​ទាំងនេះ បានកើត​តាំង​ពី​រដូវ​បិទ នេសាទ​ដំបូង​រហូតមក​ទល់​បច្ចុប្បន្ន ក្រោមរូបភាព​បើកភ្លើង​ខៀវ​របស់​សមត្ថកិច្ច​អាជ្ញាធរ​ស្រុក​ជល​គី រី​និង​សមត្ថកិច្ច​រដ្ឋបាល​ជល​ផល សង្កាត់​ជល​គី​រី​។

​ប្រជាពលរដ្ឋ​ទាំងនោះ​បាន​បន្តថា របាំង​រ៉ាវ​សាច់​អួន​ទាំងនោះ មានឡុក​ពី​៣​ទៅ​៥​ឡុក​និង មាន​ប្រវែង​រាប់រយ​ម៉ែត្រ ហើយ​អ្នកប្រព្រឹត្ត​បទល្មើស​ទាំងនោះ សុទ្ធតែ​ជា​អ្នក​មាន​លុយ​និង​ជា​មនុស្ស ជិតស្និត​និង​សមត្ថកិច្ច​ខាង​លើ ហើយ​ក្នុងនោះ មានឈ្មោះ​ស៊ីម ដាក់រ​បាំង​នៅ​ចំណុច​ព្រែក​សេះ បាន​​យកឈ្មោះ​ចៅហ្វាយស្រុក ជល​គី​រី បន្លាច​គេ​ថា ជា​ប្អូន​ធ៌ម ចៅហ្វាយស្រុក​ទៀតផង ។​
​ប្រជាពលរដ្ឋ​បាន​បន្តថា ពួកគាត់​មិនដឹង​ថា​ជា​ពិត​ឬ​យ៉ាងណា​នោះទេ ប៉ុន្តែ​នៅ​ចំណុច​ព្រែក សេះ​នេះ គឺ​មាន​របាំង បងប្អូន​បង្កើត​ឈ្មោះ​ស៊ីម មាន​ចំនួន​៥​នាក់ ស្មើនឹង​៥​របាំង ក្នុងរ​បាំង​នីមួយៗ មានឡុក​ពី​៣​ទៅ​៥ ឡុក​និង​មាន​ប្រវែង​រាប់រយ​ម៉ែត្រ ហើយរ​បាំង​ទាំងនេះ​និង​របាំង​នៅ​ចំណុច​ទ្វា​ចំ រៀក​និង​បឹង​ក្រាយ​នេះ មិនដែល​ឃើញ​មាន​ការបង្ក្រាប​ឲ្យមាន​ប្រសិទ្ធភាព​នោះ​ទេ ពោល​គឺ​ប្រៀប បាន​នឹង​ស្ទីល​វាយ​គោ​ញ៉ាក់​ខ្សែ​។​

​ទាក់ទិន​បទល្មើស​នេសាទ​និង​ប្រភព​ព័ត៌មាន​ខាងលើ​ភ្នាក់ងារ​សារព័ត៌មាន​យើង​បាន​ទូ​ស័ព្ទ​សុំ​បំភ្លឺ ពី​លោក ឈួ​រ ចាន់ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​កាលពី​ចុងខែ​សីហា​នេះ ត្រូវបាន​លោក​ឆ្លើយតប​ថា ករណីនេះ លោក​ទើប​នឹង​ចេញ​បញ្ជា​ឲ្យ​ជលផល​និង​ស្រុក​រួច ហេតុ​អី​បទល្មើស​ទាំងនោះ នៅមាន ។ លោក​អភិបាលខេត្ត បញ្ចាក់​ថា រង់ចាំ​លោក​សួរ​ទៅ​លោកនាយ​ខណ្ឌ​រដ្ឋបាល​ជ​ល​ផល​និង​ស្រុក​សិន ហើយ​លោក​នឹង​មាន​ចំណាត់ការ​បន្ត ប៉ុន្តែ​ជាក់ស្ដែងរ​ហួត​មក​ទល់​ថ្ងៃនេះ បទល្មើសរ​បាំង​រ៉ាវ​នៅ ចំណុច​នោះ នៅ​មាន​ដដែល​និង​កំពុង​ធ្វើ​សកម្មភាព​យ៉ាង​គគ្រឹកគគ្រេង​ទៀតផង ជាមួយគ្នា​នឹង​ការ ចេញ​បង្ក្រាប​របស់​សមត្ថកិច្ច​រដ្ឋបាល​ជលផល សង្កាត់​ជល​គី​រី ជាច្រើនលើក ប៉ុន្តែ​ពុំ​បាន​បង្ក្រាប បទល្មើស​នៅ​ចំណុច​ខាងលើ​នេះ​ទេ​។​

​លោក​សុង សារឿ​ន នាយ​សង្កាត់​រដ្ឋបាល​ជ​ល​ផល ជល​គី​រី​បាន​ប្រាប់​អ្នកសារព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​៥ ខែកញ្ញា​នេះ​ថា ច្បាប់​ចេញ​ក្រោយនេះ គឺ​អាជ្ញាធ​ស្រុក​ជា​អ្នកទទួលខុសត្រូវ ដូច្នេះ ទាល់តែ​មាន​បញ្ជា​ពី​លោក​អភិបាលស្រុក ទើប​គាត់​(​ជលផល​)​ទៅ​បង្ក្រាប​នៅ​ចំណុច​នោះ​។​

​លោក​យិន សា​វេន អភិបាល​ស្រុក​ជល​គី​រី បាន​សើច​របៀប​ហួសចិត្ត​ហើយ​តប​នឹង​សំណួរ អ្នកសារព័ត៌មាន​ថា ម្ដេច​បាន​ជា​ជលផល​និយាយ​បែប​នេះ សូម​សួរ​ទៅ​គាត់​ម្ដងទៀត​។​

​អ្នក​ស្និទ្ធ​នឹង​លោក យិន សា​វេន អភិបាល​ស្រុក​ជាច្រើន​នាក់​និង​អ្នក​ដាក់រ​បាំង​រ៉ាវ​នេះ ខ្លះ បាន​អះអាង​ថា នៅ​ចំណុច​ព្រែ​សេះ​នោះ គឺជា​កន្លែង​ត្រី​ត្រូវ ហេតុនេះ ធ្វើឲ្យ​ឈ្មោះ​ស៊ីម ត្រូវប៉ាន់​និង​ទិញ​ឧបករណ៍​របាំង​បន្ថែម​ជា​បន្តបន្ទាប់ ដើម្បី​ពង្រីក​បទល្មើស​របស់​ខ្លួន ចំណែក​ឈ្មោះ​ស៊ីម យកឈ្មោះ​ចៅហ្វាយស្រុក​ទៅ​អះអាង​ជា​បង​ធ៌មនោះ គឺ​ចេះ​តែ​ថា​នោះ​ទេ តាមពិត​រឿងនេះ​ត្រូវបាន លោក​អភិបាលស្រុក ព្រមាន​ឈ្មោះ​ស៊ីម​ជាច្រើន​ដង​មក​ហើយ ជាមួយ​គ្នា​សកម្មភាព​ល្មើសច្បាប់ របស់​ឈ្មោះ​ស៊ីម​នោះ​ផង ប៉ុន្តែ​ទោះជា​យ៉ាង​ក្ដី ប្រជាពលរដ្ឋ​សុំឲ្យ​លោក សេង ប៊ុន​ឈឿន នាយ ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង​និង​លោ​កឈួរ ចាន់ឌឿ​ន អភិបាលខេត្ត​មេត្តា​ចំណាត់ ឲ្យ​ប្រសិទ្ធ ភាព តម្លាភាព​និង​យុត្តិធ៌ម ក្នុង​ការបង្ក្រាប ៕

​ ​2014-09-05_211753
​ ​

មតិយោបល់