ព័ត៌មានជាតិ

អភិបាលខេត្ត​តាកែវ​អញ្ជើញ​ទៅ​ដោះស្រាយ​ដីធ្លី​ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ឃុំ​ឧត្តម​សូរិយ៉ា ស្រុក​ត្រាំកក់​

​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន ៣​ភូមិ​នៅ​ក្នុង​ឃុំ​ឧត្តម​សូរិយ៉ា ស្រុក​ត្រាំកក់ ខេត្ត​តាកែវ​បាន​មាន​ទំនាស់​ដី​ខ្នង​ប្រឡាយ​មាន​ប្រវែង ប្រហែល​៦០​ម៉ែត្រ ទំហំ​ប្រហែល ៥​ម៉ែត្រ​ទទឹង ហើយ​ខ្នង​ប្រឡាយ​ពួក​គាត់​ធ្លាប់​ធ្វើដំណើរ​ចេញចូល​ដឹក​ផល​ដំណាំ​គ្រប់​រដូវ​រាង រាល់​ឆ្នាំ​ហើយ​ខ្នង​ប្រឡាយ​នេះ​ត្រូវបាន​បងប្អូន​មួយ​គ្រួសារ​គាត់​យក​ធ្វើ​ជា​កម្ម​សិទ្ធ​ផ្ទាល់​ខ្លួន​ទៅ​វិញ នេះ​ជា​បញ្ហា​របស់​គាត់ តែ​សំណាងល្អ​ណាស់​នៅ​រសៀល​ថ្ងៃទី​០៤.០៩.២០១៤ នេះ លោក ឡាយ វណ្ណៈ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​តាកែវ រួម ដំណើរ​ជាមួយ​មន្ត្រី​ពាក់​ពន្ធ័ និង​អាជ្ញាធរ​មូលដ្ឋាន​បាន​អញ្ជើញ​ចូល​ទៅ​ដល់​ចំណុច ភូមិ តា​លឿ ឃុំ​ឧត្តរ​សូរិយា បានធ្វើការ​វ៉ែ​ក​ញ៉ែក ដោះស្រាយ​ទៅ​លើ​បញ្ហាដីធ្លី​នេះ​បាន​ទទួល​លទ្ធផល​ល្អ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទីនោះ​បាន​សម្រេច​ដោយ​រយៈ​ពេល​ខ្លី ក្នុងឱកាស នោះ​ផង​ដែរ លោក ឡាយ វណ្ណៈ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​តាកែវ​បាន​មានប្រសាសន៍​សម្របសម្រួល​ជូន​បងប្អូន​ទាំ​អ​សង​ខាង​ថា​៖ បញ្ហា​ដី​ខ្នង​ប្រឡាយ​នេះ​ជា​ដី​របស់​យើងទាំងអស់គ្នា​ហើយ​បងប្អូន​ឈប់​លឺមាត់​លឺ​អី​ទៀត​បើ​ដី​ខ្នង​ប្រឡាយ​នេះ ជា​ដី សាធារណៈ ទុកអោយ​បងប្អូន​នៅ​តំបន់​នេះ​ប្រើប្រាស់​ទៅតាម​តម្រូវការ​របស់​បងប្អូន​ហើយ​ចាប់ពី​ពេលនេះ​ត​ទៅ​សូម​អោយ​បងប្អូន រួម​គ្នា​សាមគ្គី​គ្នា​អោយ​បាន​សកម្ម ថែរក្សា​ផ្លូវ​នេះ ក៏​ដូន​ជា​ផ្លូវ​ដទៃ​ទៀត​ផង​ដែរ​ពីព្រោះ​ផ្លូវថ្នល់​ទាំងអស់​បំរើ​ផលប្រយោជន៍​ដល់​បងប្អូន​ទាំងអស់គ្នា ដូច្នេះ​បងប្អូន​ពូ​មីង​ទាំងអស់​មេត្តា​អធ្យាស្រ័យ ហើយ​ប្រឡាយ​នេះ​ជា​ផ្លូវទឹក បើក​ចេញ​ចូល​ពេលណា​ទឺ​កជនលិចលង់ បើក​ចេញ​ពេលណា​ត្រូវការ​ទឹក​បូម​បញ្ចូល​ស្រោចស្រប់​ដ​ដីស្រែ​បងប្អូន​ទៀត ។ ក្រោយមក​លោក​អភិបាល បាន​ទទួល​ការយល់ព្រម​ពី​ភាគី​ទាំង ២ ហើយក៏​បាន​សម្រេច​បោះបង្គោល​ក្បាលដី​សងខាង​ហើយ​លោក​អភិបាល​តាកែវ​បានអោយ មន្ទីរ​ធនធានទឹក ខេត្តតាកែវ​ស្តា​ប្រឡាយ​នេះ​ឡើងវិញ​ជូន​ប្រជាពលរដ្ឋ​អោយ​ប្រើប្រាស់​ជាធម្មតា​។​

2014-09-05_210952

មតិយោបល់