ស្ទឹងត្រែង៖សម្បត្តិវប្បធម៌និងវត្ថុបុរាណជាមរតកដូនតាសេសសល់ពីសល់ពីសម័យដើម ត្រុវបានជនខិលខូចមួយចំនួននៅតែបន្តជីក កាប់គាស់ បំផ្លាញ ដោយមិនបានចូលរួម អភិរក្ស ទុកឲ្យមានតំលៃសំរាប់ជាតិឡើយ បញ្ហានេះអភិបាលខេត្តស្ទឹងត្រែងបានដាក់វិធាន ការឲ្យស្ថាប័នពាក់ ព័ន្ធក្នុងខេត្ត ត្រូវថែរក្សាការពារ ឲ្យបានរឹងមាំ សំរាប់បំរើឲ្យវិស័យទេសចរណ៍ ។
ក្នុងដំណើរចុះពិនិត្យសម្បត្តិវប្បធ៌មនៅសល់កាលពីទស្សវត្តទី៥ដែលជាបេតិកភ័ណ្ឌប្រវត្តិសាស្ត្រនៅស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែងកន្លងមកថ្មីៗនេះ ឯកឧត្តម កុល សំអុល អភិបាលខេត្ត មានប្រសាសន៍ថា៖ សម្បត្តិវប្បធ៌ម និងវត្ថុបុរាណទាំងនេះ ពិតជាមានតំលៃសំរាប់កូនខ្មែរជំនាន់ក្រោយ និងតម្កល់ទុកឲ្យភ្ញៀវជាតិ និងអន្តរជាតិបានស្គាល់ផងដែរ អញ្ចឹងជាគោល ការយើងមានការអភិរក្សថែទាំងបេតិកភណ្ឌ័ប្រវត្តិសាស្ត្រនេះ ទុកសំរាប់ជាមរតកពីដូន តាផង សំរាប់ការគោរពបូជារបស់ប្រជាពលរដ្ឋទូទៅផង ហើយសំរាប់ជាបេតិកភណ្ឌ័ដល់ភ្ញៀវទេសចរណ៍អន្តរជាតិ ទេសចរព៍ជាតិដែលគាត់ចង់ឃើញ វត្ថុបូរាណ អញ្ចឹងទេអាជ្ញាធរស្រុកទាំងមន្ទីរវប្បធ៌ម មន្ទីរទេសចរណ៍ គឺថារៀបចំអភិរក្សបេតិកភ័ណ្ឌនេះឲ្យបានល្អ និងថែរក្សាឲ្យ បានគង់វង្សរបស់ខ្លួន ដើម្បីបង្ហាញភ្ញៀវជាតិ និងអន្តរជាតិហើយខ្ញុំមានគម្រោងហ្នឹង រៀបចំទីនេះ ធំទូលាយជាងនឹង ហើយស្អាតជាងហ្នឹង ដើម្បីថែរក្សាជៀសវាងការបំផ្លិចបំផ្លាញ ពីមនុស្សមួយចំនួន ដែលគាត់មិនបានយល់ អំពីសារសំខាន់ នៃវត្ថុបុរាណដែលជាបេតិកភ័ណ្ឌរបស់ជាតិ ហើយខ្ញុំក៏ជំរុញក៏អាជ្ញាធរ ស្រុកប្រជាពលរដ្ឋនៅទីនេះ ចូលរួមក្នុងការថែរក្សាវត្ថុបេតិកភ័ណ្ឌវប្បធ៌មរបស់ជាតិជាប្រវត្តិ សាស្ត្រ នេះ ឲ្យបានគង់វង្សជៀសវាងទទួលរងនូវការបំផ្លិចបំផ្លាញ ដោយប្រការណាមួយ។ លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តទទួលស្គាល់ថាៈសម្បត្តិបេតិកភ័ណ្ឌ សល់ពីបុរាណនៅខាងស្រុកថាឡាបរិវ៉ាត់នេះ មានច្រើនពិតមែន ហើយត្រូវបានជនខិលខូចមួយចំនួន ជីកគាស់កកាយ និងកាប់បំផ្លាញ ។
លោកប្រធានមន្ទីរបញ្ជាក់ថា៖ ដើម្បីជៀសវាងពីបញ្ហានេះ លោកនិងខិតខំសហការជាមួយមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរនៅតាមភូមិ ឃុំ និងប្រជាពលរដ្ឋរួមគ្នាថែរក្សា មន្ទីរទេសចរណ៍យើង និងធ្វើការផ្ទាល់ជាមួយ ជាពិសេសនិងគឺមន្ទីរវប្បធ៌ម ហើយហ្នឹងអាជ្ញាធរដែនដីនៅក្នុងតំបន់នេះ រៀបចំថែរក្សាវប្បធ៌មប្រវត្តិសាស្ត្រ យើងមានស្រាបនៅតំបន់នេះ ថែរក្សាឲ្យបានគង់វគ្សល្អ ដើម្បីលើកតម្កើនកិក្សានុភាពរបស់ខេត្តយើងផង ថែរក្សាទំលាមទម្លាប់ ប្រណៃណីដែលយើងមាន ក្នុងតំបន់ផង ធ្វើម៉េចរៀបចំផលិតផលឲ្យបានកាន់តែល្អប្រសើរដែលមាន នៅក្នុងតំបន់នេះ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឲ្យមកទស្សនាបានកាន់តែច្រើន ។
សូមបញ្ជាក់ថានៅខេត្តស្ទឹងត្រែង សម្បត្តិ វប្បធ៌មសល់ពីបុរាណនេះ មានដូចជាប្រាសាទបាដើម នៅស្រុកសេសាន ប្រាសាទបាចុង ប្រាសាទព្រះធាតុ ព្រះរាជដំណាក់ស្តេច នៅក្នុងក្រុងស្ទឹងត្រែង ប្រាសាទព្រះគោ ប្រាសាទ៩ល្វែងនៅឃុំថាឡា និងវត្ថុបុរាណ បុរីអូរ ស្វាយ នៅឃុំអូស្វាយស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង៕
មតិយោបល់