ព័ត៌មានជាតិ

ចិន​នឹង​ផលិត​មនុស្ស​យន្ត​បម្រើ​ដល់​វិស័យ​ឧស្សាហកម្ម​ឱ្យ​បាន​ច្រើន​

​លោក Qu Daokui ដែល​ជា​អគ្គនាយក​ប្រតិបត្តិ​របស់​សហគ្រាស​បាន​គូសបញ្ជាក់ថា សហគ្រាស SIASUN Robot and Automation Co., Ltd ដែល​មាន​សមត្ថភាព​ក្នុង​ការផលិត​ប្រចាំ ឆ្នាំ​ចំនួន ៥០០០ គ្រឿង​នោះ នឹង​ផលិត​មនុស្ស​យន្ត​ឧស្សាហកម្ម​ដំបូងបង្អស់ នៅក្នុង​ប្រទេស​ចិន​។​

​មនុស្ស​យន្ត​ទាំងនោះ នឹង​ត្រូវ​យក​ទៅ​ប្រើប្រាស់ នៅក្នុង​វិស័យ​នានា ជាពិសេស​នៅក្នុង​ការផ្សារភ្ជាប់ ផ្គុំ​ដំឡើង​ការ​ស្ទូច​លើកដាក់ និង​ការ​ដុស​ខាត់​។​

​តាម លោក Qu បានឱ្យដឹងថា ខ្សែសង្វាក់​ផលិតកម្ម​កំពុងស្ថិត​នៅ​ក្នុង​ការសាកល្បង ហើយ​កាលបរិច្ឆេទ​ពិតប្រាកដ​នៃ ការបើក​សម្ពោធ​នោះ មិនទាន់ ប្រកាស​ឱ្យ​ដឹង​នៅឡើយ​ទេ ។ លោក Qu ដែល​ជា​អគ្គនាយក​នៃ China Robot Industry Alliance ផងដែរ បាន​ពន្យល់ថា វិស័យ​ដែល​ប្រើ ប្រាស់​មនុស្ស​យន្ត នឹង​ត្រូវបាន​ពង្រីក​ចេញពី​ឧស្សាហកម្ម​លំដាប់​ខ្ពស់ ដូចជា ឧស្សាហកម្ម ផលិត​រថយន្ត និង ផលិត​ឧបករណ៍​អេឡិចត្រូនិក នៅក្នុង ឧស្សាហកម្ម​បែប​បុរាណ ដែល​ក្នុងនោះ មាន​ឧស្សាហកម្ម​កែច្នៃ​លោហធាតុ គ្រឿង​សម្ភារ​បន្ទប់ទឹក ចំណីអាហារ និង ភេសជ្ជៈ​។​

​ដោយ​មាន​មនុស្ស​យន្ត​ឧស្សាហកម្ម ៣៧.០០០​គ្រឿង ត្រូវ​លក់ដាច់​នៅក្នុង​ប្រទេស​នោះ ចិន បាន​ក្លាយជា​ទីផ្សារ​មនុស្ស​យន្តដ៏​ធំ​បំផុត​របស់​ពិភពលោក ក្នុង​ឆ្នាំ​២០១៣ ដែល​តំណាងឱ្យ ២០%​នៃ​ចំណែក​ទីផ្សារ​ពិភពលោក​។​

​តាម​លោក Ding Han ដែល​ជា​សមាជិក​បណ្ឌិត​សភា​វិទ្យាសាស្ត្រ​របស់​ចិន បានឱ្យដឹងថា ការដំឡើង​តម្លៃ​ពលកម្ម និង វ័យ​ចំណាស់​របស់​ប្រជាជន បាន​ជំរុញ​ឱ្យ​ប្រទេស​ចិន​ប្រើប្រាស់ មនុស្ស​យន្ត​ឧស្សាហកម្ម ដែល​លើកទឹកចិត្ត​ឱ្យបាន​ស្របគ្នា ទៅ​នឹង​អន្តរ​កម្ម​នៃ​ភាព ប៉ិនប្រសប់ របស់​ឧស្សាហកម្ម​កម្មន្តសាល​៕​
Robot plays ping pong in Shanghai
C903X0294H_N71_copy1

មតិយោបល់