ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

បេក្ខជន​ជ្រុះ​ចេញពី The Voice Cmabodia ប្រុក ចាន់ថន ចេញ MV បទ​ចម្រង “​ពិការ​កាយ ឥត​ពិការ​ចិត្ត​” ជា​ផ្លូវការ​

​ភ្នំពេញ​៖ ជោគវាសនា និង​មាន​ទីផ្សារ​បណ្តើរៗ​របស់ បេក្ខជន​ជ្រុះ​ចេញពី The Voice Cmabodia ប្រុក ចាន់ថន បាន​ហក់​ចូល​ទីផ្សារ​សិល្បៈ​គួរឲ្យកត់សំគាល់ និង​មាន​បទ​ចម្រៀង​ជា​ស្នាដៃ​កូន​ខ្មែរ ផ្ទាល់ខ្លួនៅ​ផលិតកម្ម BKS ហើយ​ទើបតែ​ចេញ ជា MV នៅ​ពេល​ថ្មីៗ​នេះ ។​
ប្រុក ចាន់ថន
​ប្រុក ចាន់ថន ដែល​គេ​ស្គាល់​ថា ជា​បេក្ខជន​ពិការភ្នែក ជ្រុះ​ចេញពី The Voice Cmabodia នោះ​បាន​ចេញ MV “​ពិការ​កាយ ឥត​ពិការ​ចិត្ត​” ជា​ផ្លូវការ ដែល​មាន​រយៈពេល ៦ នាទី និង ១៨ នាទី និយាយ​អំពី​ជីវិត​ផ្ទាល់ខ្លួន ជា​ជនពិការភ្នែក ។ ជាមួយនឹង​កាយវិការ និង​ទំនុកច្រៀង ដែល​បង្កប់​នូវ​អត្ថន័យ និង​សាច់ភ្លេង ដ៏​ពិរោះ​រណ្តំ បាន​ធ្វើឲ្យ ប្រុក ចាន់ថន ទទួលស្គាល់ ពី​សំណាក់ ទស្សនិកជន​ជាច្រើន ជាពិសេស​នោះ គឺ​បទ​ជា​ស្នាដៃ​កូន​ខ្មែរ ដោយ​មិន​ចម្លង​ពី បណ្តា​ប្រទេស​ជិតខាង ដូច ផលិតកម្ម​មួយ​ចំនួន​ក្នុងស្រុក ។​

​ទស្សនា​បទ “​ពិការ​កាយ ឥត​ពិការ​ចិត្ត​” ដូចខាងក្រោម​នេះ​៖​

មតិយោបល់